មិនធម្មតា! វៀតណាមជាប់ចំណាត់ថ្នាក់ក្នុងកំពូលប្រទេសទាំង១០ដែលមានកម្លាំងយោធាច្រើនជាងគេលើលោក​



យោងតាម VN Express បានឲ្យដឹងថាប្រទេសវៀតណាមកំពុងតែលេចមុខមានវត្តមានលើបញ្ជីប្រទេសកំពូលទាំង ១០ នៅលើពិភពលោក ដែលមានចំនួនកម្លាំងយោធាច្រើនជាងគេក្នុងឆ្នាំ ២០១៩ ។

តាមការផ្អែកលើស្ថិតិរបស់ Global Firepower ដែលជាវេបសាយក្រៅការរដ្ឋាភិបាលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានស្រាវជា្រវនិងវាយតម្លៃចំណាត់ថ្នាក់ប្រទេសនានាដោយផ្អែកលើចំនួនបុគ្គលិកនៅក្នុងជួរកងទ័ពជើងទឹក កងទ័ពអាកាស និងកងប្រដាប់អាវុធផ្សេងទៀតរបស់ប្រទេសនានាជុំវិញពិភពលោក បានបង្ហាញប្រាប់ថាប្រទេសវៀតណាមកំពុងតែឈរលើចំណាត់ថ្នាក់លេខ ៩ ជាប្រទេសដែលមានចំនួនកងកម្លាំងយោធាច្រើនជាងគេក្នុងចំណោមកំពូលប្រទេសទាំង ១០ ។ ហើយបច្ចុប្បន្ននេះប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងមានចំនួនកងកម្លាំងយោធាសកម្មជាង ៤៨២, ០០០ នាក់។

នេះជាការកើនឡើងយ៉ាងលឿនរបស់ប្រទេសវៀតណាមលើបញ្ជីចំណាត់ថ្នាក់នេះ ពីព្រោះថាកាលពីឆ្នាំ ២០១៨ ប្រទេសកុម្មុនីសមួយនេះឈរលើចំណាត់ថ្នាក់លេខ ២៣ ប៉ុន្តែក្នុងឆ្នាំ ២០១៩ បែរជាប្រទេសនេះលេចផុសមុខឡើងលើលេខរៀងទី ៩ វិញ។ សន្ទុះសេដ្ឋកិច្ច និងវិស័យយោធាមានការផុសផុលយ៉ាងខ្លាំងចំពោះប្រទេសមួយនេះក្នុងពេលថ្មីៗនេះ ដែលនេះប្រៀបបានដូចជាការបំបែកកំណត់ត្រាថ្មីរបស់ប្រទេសមួយនេះ។

ចាប់តាំងពីចុងបញ្ចប់សង្គ្រាមវៀតណាមមកនៅឆ្នាំ ១៩៧៥ គឺការចុះឈ្មោះចូលបម្រើកងពលយោធាជាកាតព្វកិច្ចចម្បងរបស់ប្រជាជនវៀតណាមជាពិសេសគឺបុរសៗដែលមានអាយុចន្លោះពី ១៨ ទៅ ២៧ ឆ្នាំត្រូវបម្រើកងពលយោធាអោយបានយ៉ាងតិចរយៈពេល ២ ឆ្នាំ ចំណែកឯស្ត្រីៗអាចស្ម័គ្រចិត្តបាន។

ជារៀងរាល់ឆ្នាំប្រទេសវៀតណាមមានប្រជាជនចំនួនជាង ១,៦៥ លាននាក់ដែលមានអាយុអាចចុះឈ្មោះចូលបម្រើកងពលយោធា។ ប៉ុន្តែថ្មីៗនេះ ច្បាប់នៃការចូលបម្រើយោធាមានការតឹងរឹងជាមុនដោយសារមានកំណែទម្រង់ពង្រឹងទៅលើអំពើពុករលួយដែលគ្រួសារអ្នកមានមួយចំនួនបានសូកប៉ាន់ក្នុងក្រសួងដើម្បីឱ្យកូនរបស់ពួកគេអាចគេចវេសពីកាតព្វកិច្ចមួយនេះបាន។ 

ប្រទេសកំពូលទាំង ១០ លើបញ្ជីកងកម្លាំងយោធាច្រើនជាងគេក្នុងឆ្នាំ ២០១៩ នេះគឺ៖

១. ប្រទេសចិន (២,១៨៣ លាននាក់)

២. ប្រទេសឥណ្ឌា (១,៣៦២៥ លាននាក់)

៣. សហរដ្ឋអាមេរិក (១,២៨១៩ លាននាក់)

៤. កូរ៉េខាងត្បូង (១,២៨ លាននាក់)

៥. រុស្សី (១,០១៤ លាននាក់)

៦. ប៉ាគីស្ថាន (៦៥៤ ពាន់នាក់)

៧. កូរ៉េខាងត្បូង ( ៦២៥ ពាន់នាក់)

៨. អ៊ឺរ៉ង់ (៥៣២ ពាន់នាក់)

៩. វៀតណាម (៤៨២ ពាន់នាក់)

១០. អេស៊ីប (៤៤០ ពាន់នាក់)

ដោយ៖ នឿន វណ្ណៈ

X
5s