ក្រសួងសុខាភិបាលអះអាងថាមក​​ទល់​ពេល​នេះកម្ពុជាគ្មានករណីជំងឺកូរ៉ូណាថ្មីទេ និងព្រមានចិត្តវិធានការក្តៅ​



គិតមកត្រឹមថ្ងៃអាទិត្យទី ២៦ ខែមករាឆ្នាំ ២០២០ នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូរ៉ូណាថ្មីនៅក្នុងប្រទេសចិនបានកើនឡើងដល់ ៥៦ នាក់ ខណៈអ្នកផ្ទុកជំងឺបានកើនឡើងដល់ ១៩៧៥ អ្នក។ តួលេខនេះត្រូវបានគេបញ្ជាក់ថាមានការកើនឡើងយ៉ាងគំហុក ដោយមានអ្នកស្លាប់ ១៥នាក់ និងអ្នកផ្ទុកជំងឺ ៦៨០នាក់ត្រឹមរយៈពេល ២៤ ម៉ោងតែប៉ុណ្ណោះ នេះបើយោងតាមការឲ្យដឹងពីសារព័ត៌មាន South China Morning Post។

ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសជាផ្លូវការមួយនៅម៉ោង ១១ ព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០ ផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងដែលបញ្ជាក់ថា ពុំមានករណីជំងឺរលាកសួតថ្មីកើតឡើងនៅព្រះរាជាណាចក្រកម្ពុជាឡើយ។ ក្រសួងបានធ្វើការច្រានចោលនៅរាល់ព័ត៌មានទាំងឡាយណា ដែលបានលើកឡើងថាមានករណីជំងឺនេះក្នុងប្រទេសកម្ពុជា។

ក្នុងសេចក្តីប្រកាសនោះ ក្រសួងបានលើកឡើងចំៗថា៖ “ក្រសួង សូមច្រានចោលនូវរាល់ព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញនានាកន្លងមក ដែលបានប្រឌិតនិងផ្សាយព័ត៌មានមិនពិតថា មានករណីជំងឺចាងលើបានរកឃើញនៅក្នុងប្រទេសកម្ពុជា។ ក្រសួងស្នើសុំឲ្យម្ចាស់អាក់ខោនឈ្មោះ Khanha Leng ម្ចាស់អាក់ខោនឈ្មោះ Pha Shocheat និងម្ចាស់អាក់ខោនទាំងអស់ដែលបានបន្តផ្សាយ និងបញ្ជូនព័ត៌មានមិនពិតនេះ បញ្ឈប់ និងលុបចោលនូវការផ្សាយព័ត៌មានមិនពិតរបស់ខ្លួន ដែឡបង្កើតឲ្យមានការសង្ស័យមកលើក្រសួងសុខាភិបាល ថាក្រសួងបានលាក់បាំងនូវព័ត៌មានស្តីពីការកើតមានជំងឺនេះនៅកម្ពុជា។ នេះជាទង្វើមិនអាចអត់ឱនបាន និងជាទង្វើប្រាសចាកសីលធម៌ និងសច្ចៈភាព ដែលបង្កឲ្យប្រជាជនកម្ពុជាបាត់បង់ជំនឿលើការចាត់វិធានការនិងការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការទប់ស្កាត់ការចម្លងជំងឺរលាកសួតប្រភេទវីរុសថ្មីនេះ ដែលក្រសួងកំពុងបំពេញកាតព្វកិច្ចយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺនេះផងដែរ។ ក្រសួង នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងជាទីបំផុត តាមផ្លូវច្បាប់ជាធរមានប្រសិនបើម្ចាស់អាក់ខោនខាងលើនៅតែបន្តផ្សាយ ឬផ្សាយបន្តនូវព័ត៌មានមិនពិតនេះ”។ 

ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវ ក្រើនរំឮកដល់សាធារណៈជនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មីនេះ និងត្រុវអនុវត្តនូវវិធានការណ៍ដូចខាងក្រោម៖