ហេតុផល ៣យ៉ាងដែលការដើរចេញពីទំនាក់ទំនងមិនល្អជួយឲ្យអ្នកកាន់តែជោគជ័យ​



អ្នកប្រហែលជាពិបាកសម្រេចចិត្តដើរចេញពីទំនាក់ទំនងមួយដែលអ្នកមិនចង់បាត់បង់។ ក៏ប៉ុន្តែនៅពេលខិតខំថែរក្សា ខណៈភាគីម្ខាងទៀតព្យាយាមផ្តាច់វាចោល វត្តមាននៃការខិតខំប្រឹងប្រែងគ្រប់យ៉ាងរបស់អ្នកដើម្បីឲ្យទំនាក់ទំនងនោះល្អប្រសើរឡើងក៏គ្មានតម្លៃអ្វីសម្រាប់ពួកគេដែរ។ ការព្យាយាមរស់នៅក្នុងទំនាក់ទំនងដែលពោរពេញទៅដោយភាពទុក្ខសោក ភាពឈឺចាប់ ការខកចិត្ត ភាពភ័យខ្លាច ឬព្យាយាមប្រឹងប្រែងតែម្ខាងបែបនេះ ទីបំផុតទៅមានតែអ្នកប៉ុណ្ណោះដែលរងទុក្ខ។

សូមលើកទឹកចិត្តខ្លួនឯង ហើយចាំថា បញ្ហាទាំងនេះត្រូវបានដោះស្រាយ។ នៅក្នុងទំនាក់ទំនងបែបនេះ ជម្រើសល្អបំផុតរបស់អ្នកប្រហែលគ្មានអ្វីក្រៅពីការដើរចេញនោះឡើយ។ ហេតុអ្វីការដើរចេញជារឿងល្អសម្រាប់អ្នក? អត្ថបទនេះនឹងបង្ហាញពីមូលហេតុសំខាន់ចំនួន ៣ដែលនឹងបញ្ជាក់ថា ការដើរចេញល្អយ៉ាងណាសម្រាប់អ្នកធ្វើឲ្យអ្នកកាន់តែជោគជ័យ។ 

១.ការដើរចេញធ្វើឲ្យអ្នកមានច្រកផ្លូវសម្រាប់ខ្លួនឯងរៀនសូត្រ និងសម្របខ្លួនពីបទពិសោធន៍ថ្មីៗ 
ហេតុផលមួយក្នុងចំណោមហេតុផល ៣ ដែលមិនគួរឲ្យជឿថាហេតុអ្វីបានជាការដើរចេញអាចនាំមកនូវភាពជោគជ័យកាន់តែច្រើននោះ គឺវាអនុញ្ញាតឲ្យអ្នកមានច្រកផ្លូវរឹងមាំមួយដើម្បីទទួលយកបទពិសោធន៍ថ្មីរបស់អ្នក។ សូមចាំថា នៅពេលដែលអ្នកជាប់គាំងនៅក្នុងអន្ទាក់នរណាម្នាក់ ហើយពួកគេបានមើលរំលងតម្លៃរបស់អ្នក ជីវិតរបស់អ្នកមិនអាចរៀនសូត្រអ្វីពីពួកគេបានទេ។ ការបោះជំហានថយក្រោយ ឬដកខ្លួនអ្នកទាំងស្រុងចេញពីពួកគេ មិនមែនជារឿងអាក្រក់ឡើយ។ នៅក្នុងកាលៈទេសៈនេះ វាអនុញ្ញាតឲ្យអ្នកទទួលបានទស្សនៈ និងវិថីជីវិតថ្មីមួយដែលទូលំទូលាយមានពន្លឺជីវិតល្អជាងមុន។

២.បើកឱកាសឲ្យអ្នកសម្រាប់អភិវឌ្ឍខ្លួន និងបោះចោលអារម្មណ៍វិជ្ជមានទាំងឡាយ
អារម្មណ៍អវិជ្ជមាន កំហឹង ភាពទុក្ខព្រួយ ការភ័យខ្លាច ភាពឈឺចាប់ និងកំហុសគឺជាដើម គឺជាឬសគល់ដែលធ្វើឲ្យដំណើរជីវិតរបស់អ្នកគ្មានគុណភាព ។ វាធ្វើឲ្យទាំងការងារទាំងទំនាក់ទំនងដៃគូជីវិតរបស់អ្នកបរាជ័យ។ ហេតុដូច្នេះការដើរចេញពីទំនាក់ទំនងមិនល្អ វាមិនត្រឹមតែបិទបញ្ចប់នូររឿងរ៉ាវសៅម្មងទាំងនេះទេ វាថែមទាំងអនុញ្ញាត្ត ឲ្យអ្នកមានពេលវេលាល្អៗជាងមុនទៅបង្កើតរឿងល្អថ្មីៗសម្រាប់អភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំងឡើង។ 

៣.ការដើរចេញជួយប្រាប់អ្នកថា អ្នកស័ក្កិសមនឹងទទួលបានអ្វីដែលល្អជាងនេះ
ប្រហែលជាហេតុផលសំខាន់បំផុតមួយក្នុងចំណោមហេតុផលមិនគួរឲ្យជឿទាំង៣ខាងលើថា ហេតុអ្វីបានជាការដើរចេញអាចនាំមកនូវភាពជោគជ័យកាន់តែច្រើនជាងមុននោះ គឺអ្នកកំពុងផ្តល់សញ្ញាដ៏រឹងមាំមួយប្រាប់ដល់ខ្លួនអ្នកថា អ្នកស័ក្តិសមនឹងទទួលបានអ្វីដែលល្អជាងនេះ។ នេះជារឿងសំខាន់ដែលអ្នកត្រូវដឹង ហើយមានតែការតស៊ូប៉ុណ្ណោះដែលធ្វើឲ្យអ្នកអាចស័ក្តិសមនឹងទទួលបានអ្វីដែលល្អជាងនេះ។ សូមចាំថា ការនៅដេកត្រាំក្នុងទំនាក់ទំនងមិនល្អ គ្មានប្រយោជន៍អ្វីដល់អ្នកទេ។ ការចាកចេញគឺជាជម្រើសល្អបំផុតហើយ៕

ប្រភព៖ addict2success 

 

X
5s