ស្ថានទូតចិន៖ សារធាតុ Chloroquine Phosphate ថ្នាំជំងឺគ្រុនចាញ់ អាចព្យាបាល Covid-19 បាន​



លោកស្រី Sun Yanrong អនុប្រធានមជ្ឈមណ្ឌលជីវសាស្រ្តនៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចិនមានប្រសាសន៍ថា ផ្អែកលើការស្រាវជ្រាវព្យាបាលជាក់ស្តែងដែលត្រូវបានរៀបចំឡើងដោយស្ថាប័នព្យាបាលដំណាក់កាលដំបូង លទ្ធផលបានបញ្ជាក់ឲ្យឃើញថា សារធាតុ Chloroquine Phosphate អាចព្យាបាលជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបានយ៉ាងមានប្រសិទ្ធភាព។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​ស្ថានទូតចិន​ប្រចាំនៅកម្ពុជា ដក​ស្រង់លទ្ធផល​នៃ​កិច្ចប្រជុំ​ នាថ្ងៃទី១៧ ខែកុម្ភៈ យន្តការទប់ស្កាត់និងគ្រប់គ្រងរួមនៃក្រុមប្រឹក្សារដ្ឋចិន បានរៀបចំសន្និសីទសារព័ត៌មានមួយ ដោយបានបកស្រាយពីវឌ្ឍនភាពកិច្ចជួយសង្គ្រោះព្យាបាលនៃវេជ្ជសាស្រ្ត។ 

យោង​តាម​ប្រភព​ដដែល​បាន​ឱ្យដឹង​ទៀត​ថា ផ្អែកលើសេចក្តីតម្រូវការចាំបាច់នៃការជួយសង្គ្រោះព្យាបាលជាក់ស្តែងនាពេលបច្ចុប្បន្ននេះ អ្នកឯកទេសបានធ្វើការជំរុញរួមគ្នា នឹងយកសារធាតុប្រភេទនេះដាក់បញ្ចូលក្នុងត្រីវិស័យនៃការព្យាបាលប្រភេទថ្មីយ៉ាងឆាប់រហ័ស ដើម្បីអនុវត្តពង្រីកការព្យាបាលជាក់ស្តែង។ 

X
5s