បុគ្គលិកលក្ខណៈកំពូលទាំង ១៥យ៉ាងរបស់អ្នកដឹកនាំអស្ចារ្យ
មានហេតុ ទើបមានផល។ មិនគ្រប់គ្នានៅសុខៗ ចេះតែក្លាយជាបុគ្គលឆ្នើម ឬ បុគ្គលជោគជ័យដោយ ចៃដន្យនោះទេ។ ខាងក្រោមនេះគឺជាបុព្វហេតុ ឬក៏បុគ្គលិកលក្ខណៈសំខាន់ៗទាំង១៥ដែលជំរុញ អោយបុគ្គលម្នាក់ប្រែខ្លួនក្លាយទៅជាអ្នកដឹកនាំឆ្នើម៖
- ការភ្ជាប់ខ្លួនជាមួយអ្នកដទៃ
«ខ្ញុំរកឃើញថា អ្នកដឹកនាំឆ្នើមគឺតែងតែជាមនុស្សដែលមានការប្រាស្រ័យទំនាក់ទំនងជាមួយអ្នកដទៃបាន។ ស្តាប់ទៅវាហាក់បីដូចជាចម្លែកបន្តិច ពីព្រោះមិនមែនគ្រប់គ្នាសុទ្ឋតែមានសមត្ថភាពនេះនោះទេ។ ការដែលអាចភ្ជាប់ខ្លួនឯងជាមួយនឹងអ្នកដទៃបាននៅក្នុងកម្រិតណាមួយនោះ វាមិនមែនជាសមត្ថភាព ធម្មតាៗនោះទេ។ សមត្ថភាពនេះគឺពិតជាសំខាន់ខ្លាំងណាស់ ពីព្រោះថានៅពេលដែលក្រុមការងារ នៅក្នុងអង្គភាពមួយ មានអារម្មណ៍ជាប់ជាមួយនឹងថ្នាក់ដឹកនាំរបស់ពួកគេនោះ នោះពួកគេនឹងមិនរត់ចោលអ្នកដឹកនាំរបស់ពួកគេនោះទេ ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ៕» Colbey Pfund, LFNT Distributio - ភាពចាស់ទុំ
«ខណៈពេលដែលភាពឈ្លាសវៃ គុណធម៍ និងឥរិយាបទដែលមានឥទ្ឋិពលគឺជាលក្ខណៈសម្បត្តិរបស់ អ្នកដឹកនាំឆ្នើម នៅមានលក្ខណៈសម្បត្តិមួយទៀតដែលច្រើនតែត្រូវបានគេមើលរំលង នោះគឺការមាន ភាពចាស់ទុំ។ ការធ្វើសេចក្តីសម្រេចចិត្តដ៏ឈ្លាសវៃ ការជួយឲ្យអ្នកដទៃកាន់តែមានឥទ្ធិពលជាងមុន ការមិនបណ្តោយឲ្យអារម្មណ៍មកគ្រប់គ្រងសុទ្ឋសឹងតែជាសញ្ញាណរបស់អ្នកដឹកនាំដែលមានភាព ចាស់ទុំ។ ភាពចាស់ទុំគឺជាលក្ខណៈសម្បត្តិមួយដើម្បីទទួលបានទំនុកចិត្តពីអ្នកដទៃ។ ភាពចាស់ទុំមិន មែនបានមកពីការមានអាយុច្រើននោះទេ ប៉ុន្តែវាកើតមកពីការមានស្ថិរភាពផ្លូវចិត្ត និង ការរៀន ពីកំហុសឆ្គងរបស់ខ្លួនឯងវិញ។» Joey Kercher, Air Fresh Marketing - ការគ្រប់គ្រងស្ថានភាពនៃអារម្មណ៍
«សមត្ថភាពក្នុងការស្តារស្ថានភាពនៃអារម្មណ៍របស់ខ្លួនឯងឡើងវិញគឺជាលក្ខណៈសម្បត្តិដ៏ពិសេសមួយរបស់អ្នកដឹកនាំ ពីព្រោះវាធ្វើឲ្យក្រុមទាំងមូលអាចបន្តដំណើរទៅមុខបានបន្តទៀតបន្ទាប់ពីជួប ហេតុការណ៍មិនសមបំណងណាមួយ ឬ ក៏អាចហៅម៉្យាងទៀតថា ជាការបន្តប្រឈមមុខជាមួយបញ្ហា និងដោះស្រាយដោយប្រើមធ្យោបាយថ្មីៗ។» Serenity Gibbons, NAAC - មានទំនួលខុសត្រូវ
«អ្នកដឹកនាំឆ្នើមគឺជាបុគ្គលដែលចេះទទួលខុសត្រូវទៅលទ្ធផលការងាររបស់ក្រុមការងារទាំងមូល។ តាមពិតទៅសមាជិកម្នាក់ៗក្នុងក្រុម ក៏មានទំនួលខុសត្រូវរៀងៗខ្លួន។ ប៉ុន្តែនៅពេលដែលអ្នកដឹកនាំចេះទទួលខុសត្រូវទៅលើការដឹកនាំរបស់ខ្លួន វាធ្វើឲ្យក្រុមទាំងមូល មានការរីកចម្រើនពីមួយពេលទៅមួយពេល។» Michael Averto, ChannelApe - ស្រេកឃ្លានចំណេះដឹង
«បុគ្គលិកថ្មីថ្មោងមានការស្រេកឃ្លានចំណេះដឹងគឺមានសារះសំខាន់ណាស់ ប៉ុន្តែវារឹតតែសំខាន់ទៅ ទៀតសម្រាប់អ្នកដឹកនាំ។ ជាអ្នកដឹកនាំ ឬក៏ជាម្ចាស់អាជីវកម្មម្នាក់ មានភាពចាំបាច់ណាស់ក្នុងការបន្តរៀនសូត្រជំនាញ និងចំណេះដឹងថ្មីៗ។ ការបន្តរៀនសូត្រធ្វើឲ្យអ្នកមានចំណេះដឹងថ្មីៗក្នុងការអភិវឌ្ឍអាជីវកម្មរបស់អ្នក ក៏ដូចជាការដូចជាការ ដឹកនាំបុគ្គលិក ក្រោមបង្គាប់ផងដែរ។» Syed Balkhi, WPBeginner - សម្របខ្លួន
«ការអាចបត់បែនតាមការផ្លាស់ប្តូរបាន ធ្វើអោយអ្នកដឹកនាំគ្រប់ជាន់ថ្នាក់កាន់តែមានឥទ្ធិពល។ មានន័យថាពួកគេអាចសម្របខ្លួន តាមការផ្លាស់ប្តូរដែលកើតមានឡើងទាំងខាងក្នុងនិងខាងក្រៅ ស្ថាប័នបានយ៉ាងល្អ។ សម្រាប់ខ្ញុំ ខ្ញុំអត់សូវជាខ្វល់ប៉ុន្មានទេ ប្រសិនបើមាននរណាម្នាក់អាចសម្របខ្លួន បានតាមស្ថានការណ៍ណាមួយដែលគេធ្លាប់ជួបមកពីមុន តែដោយឡែកខ្ញុំនឹងកត់សំគាល់ទុកបើសិនជាបុគ្គលរូបនោះអាច សម្របខ្លួនបានតាមស្ថានការណ៍ដែលពួកគេពុំដែលធ្លាប់ជួបមកពីមុនទាល់ តែសោះ។» James Guldan, Vision Tech Team - ស្មារតីប្រុងប្រយ័ត្ន
«ការមានគោលជំហរយ៉ាងមុតមាំទៅលើសេចក្តីសម្រេចចិត្តណាមួយ វាពិតជាវិសេសណាស់សម្រាប់ និងលក្ខណៈសម្បត្តិល្អរបស់អ្នកដឹកនាំ តែវាក៏សំខាន់ណាស់ដែរសម្រាប់អ្នកដឹកនាំ ក្នុងការមានជម្រើស ទី២ឬទី៣ បន្ថែមទៀតដើម្បីធ្វើសេចក្តីសម្រេចចិត្ត។ ថ្នាក់ដឹកនាំដែលមានការប្រុងប្រយត្ន័កាន់តែខ្ពស់ នឹងធ្វើការសម្រេចចិត្តកាន់តែល្អិតល្អន់ និង ថែមទាំងយកចិត្តទុកដាក់ក្នុងការសាកសួរ និង សុំយោបល់ពីអ្នកនៅជុំវិញខ្លួនថែមទៀត មុននឹងធ្វើសេចក្តីសម្រេចចិត្តណាមួយ។ បើទោះបីជាមាន ការលើកឡើងផ្ទុយគ្នាទាក់ទងនឹងរឿងនេះយ៉ាងណាក៏ដោយ ប៉ុន្តែស្មារតីប្រុងប្រយ័ត្នប្រយែងនៅតែជា លក្ខណៈសម្បត្តិដ៏សំខាន់របស់អ្នកដឹកនាំខ្លាំង។» Bryce Welker, Beat The CPA - ការបន្ទាបខ្លួន
«ការដាក់ខ្លួននឹងជំរុញអ្នកដឹកនាំឡើងទៅកាន់តែខ្ពស់ ឯការដំឡើងខ្លួននឹងទាញគេឲ្យធ្លាក់ចុះមកកាន់តែទាបវិញ។ នៅពេលដែលថ្នាក់ដឹកនាំទទួលស្គាល់ថា គ្រប់គ្នាដែលនៅក្នុងអង្គភាពសុទ្ឋតែ មានតម្លៃនិងមានចំណែក នៅក្នុងភាពជោគជ័យរបស់ស្ថាប័ន ដូចៗគ្នា នោះគេនឹងធ្វើឲ្យខ្លួនឯង ក៏ដូចជាស្ថាប័នទាំងមូលកាន់តែមានឥទ្ឋិពលភ្លាម។» Chris Christoff, MonsterInsights - ភាពសាមញ
«ភាពសាមញ្ញវាធ្វើឲ្យអ្នកមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងក្រុមការងាររបស់អ្នកនៅគ្រប់ជាន់ថ្នាក់។ ប្រសិនបើអ្នកជាមនុស្សដែលប្រកាន់ខ្លួនជ្រុលពេក វាធ្វើឲ្យអ្នកមិនសូវជាមានទំនាក់ទំនងល្អជាមួយ ក្រុមការងារប៉ុន្មាននោះទេ។ សម្រាប់ខ្ញុំ ខ្ញុំចូលចិត្តធ្វើខ្លួនសាមញ្ញៗ ហើយជជែកលែងកម្សាន្តជាមួយនឹងក្រុមការងាររបស់ខ្ញុំ។ ខ្ញុំមើលឃើញថា ការនេះវាពិតជាល្អមែនទែន សម្រាប់ក្រុមរបស់ខ្ញុំទាំងមូល ពីព្រោះវាធ្វើឲ្យគ្រប់គ្នាងាយយល់ពីខ្ញុំ ហើយថែមទាំងមានទំនាក់ទំនងល្អជាមួយនឹងខ្ញុំថែមទៀត។» Piyush Jain, SIMpalm - ផ្តល់ជំនួយ
«ចូរធ្វើការសាកសួរក្រុមការងាររបស់អ្នកថាតើអ្នកអាចជួយអ្វីខ្លះដល់ពួកគេ។ ប្រសិនបើអ្នកជួល មនុស្សពូកែៗមកធ្វើការឲ្យអ្នក ចូរសាកសួរពួកគេ ថាតើអ្នកអាចជួយពួកគេក្នុងរឿងអីខ្លះ ដូចជាប្រភពធនធាន មតិយោបល់ និង ជំនួយផ្សេងៗទៀតដើម្បីអ្នកអាចប្រកដចិត្តថាពួកគេ អាចធ្វើកិច្ចរបស់ពួកគេបានដោយរលូន។ មានថ្នាក់ដឹកនាំខ្លះពួកគេមិនជាចង់ជួយក្រុមការងារ របស់គេប៉ុន្មាននោះទេ ដែលរឿងនេះវាអាចធ្វើឲ្យក្រុមការងារមួយចំនួនមិនសប្បាយចិត្តទេ។ នៅពេលដែលអ្នកព្រមលូកដៃជួយពួកគេ វាស្មើនឹងអ្នកកំពុងតែដើរតួជាគំរូរនៃការសហការគ្នា ហើយថែមទាំងអាចបង្កើនទំនុកចិត្តនិងកិច្ចសហការល្អៗពីក្រុមការងាររបស់អ្នកបានថែមទៀត។» Jessica Gibson, Ariel Precision Medicine - ភាពកំប្លុកកំប្លែង
«ការមានភាពកំប្លែងវាធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលចំពោះស្ថានការណ៍ស្មុគស្មាញមួយចំនួនបាន ហើយថែមទាំងអាចបង្កើន ទំនាក់ទំនងល្អជាមួយក្រុមការងារបានថែមទៀត ដែលពួកគេនឹង មើលមកអ្នកតាមភាពជានរណារបស់អ្នក ជាជាងការមើលមកអ្នកត្រឹមតែជាមេម្នាក់ប៉ុណ្ណោះ។ ខ្ញុំចូលចិត្តប្រើភាពកំប្លុកកំប្លែងនេះ សូម្បីតែពេលធ្វើបទបង្ហាញនាពេលប្រជុំក៏ដោយ ដើម្បីធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ធូរស្រាស និងមានបរិយាកាសផ្តោះផ្តូរយោបល់គ្នាទៅវិញទៅមក។» - មនុស្សស្ងៀមស្ងាត់
«ផ្ទុយពីមតិមួយចំនួន មនុស្សស្ងៀមស្ងាត់ (Introvert) គឺជាមនុស្សដែលមានសមត្ថភាពដឹកនាំបានល្អ។ ពួកគេជាមនុស្ស ដែលមានហេតុផល មានការប្តេជ្ញាចិត្តខ្ពស់ ហើយពេលខ្លះសមត្ថភាពក្នុងការវិភាគរបស់ពួកគេផ្តល់ ផលយ៉ាងប្រសើរ។ ពួកគេថែមទាំងជាមនុស្សដែល ចូលចិត្តស្តាប់ច្រើនជាងនិយាយ ដែលធ្វើឲ្យពួក គេមានទំនោរក្នុងការស្តាប់និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងវាយតម្លៃទៅ លើអ្វីមួយ។» Solomon Thimothy, OneIMS - សុទិដ្ឋិនិយម
«មនុស្សជាច្រើនចូលចិត្តផ្នត់គំនិតដែលគិតស្របតាមតថភាពពិតជាក់ស្តែង។ ប៉ុន្តែការហ្វឹកហាត់ខ្លួនឯង អោយគិតផ្តោតទៅលើតែរឿងល្អៗវាមានផលល្អចំពោះអាជីវកម្ម។ បើអ្នកជាថ្នាក់ដឹកនាំដែលមានផ្នត់ គំនិតអវិជ្ជមាន នោះភាពអវិជ្ជមាននេះនឹងជះឥទ្ឋិពលទៅដល់គ្រប់គ្នាដែលនៅក្នុងស្ថាប័ន។ ថ្នាក់ដឹកនាំ ពូកែៗចូលចិត្តសាបព្រោះគំនិតវិជ្ជមាន ហើយជំរុញលើកទឹកចិត្តក្រុមការងាររបស់ពួកគេ ជាជាងការបំបាក់ទឹកចិត្ត។» Thomas Griffin, OptinMonster - អារម្មណ៍ស្រស់ស្រាយ
«តើអ្នកធ្លាប់ជួបថ្នាក់ដឹកនាំដែលរីករាយជាមួយអ្វីនឹងដែលពួកគេកំពុងតែធ្វើទេ។ ថ្នាក់ដឹកនាំដែលជា មនុស្សស្រស់ស្រាយគឺជាអ្នកដឹកនាំដ៏ល្អ ក៏ព្រោះតែភាពស្រស់ស្រាយនេះវាជះឥទ្ឋិពលទៅដល់ គ្រប់គ្នាដែលនៅក្នុងស្ថាប័ន។ នៅពេលដែលគ្រប់គ្នាស្ថិតនៅក្នុងស្ថានភាពអារម្មណ៍វិជ្ជមាន ឥទ្ឋិពលវិជ្ជមាន នេះក៏ផ្តល់ផលវិជ្ជមានទៅដល់លទ្ឋផលការងាររបស់ពួកគេដូចគ្នា។» Jared Atchison, WPForms - អារម្មណ៍នឹងធឹង
«ដើម្បីអាចក្លាយជាអ្នកដឹកនាំឆ្នើមបាន អ្នកត្រូវមានគុណសម្បត្តិច្រើនយ៉ាង បើមានតែម៉្យាងនៅមិនទាន់គ្រប់គ្រាន់ទេ។ តែមួយក្នុងចំណោមគុណសម្បត្តិទាំងអស់នោះ ខ្ញុំជឿថា អ្នកដឹកនាំឆ្នើមគឺជាមនុស្សដែលមានស្ថិរភាពផ្នែកផ្លូវអារម្មណ៍។ នៅពេលដែលក្រុមហ៊ុនជួបបញ្ហា អ្នកដឹកនាំគឺជាអ្នកដែលរងសម្ពាធខ្លាំងជាងគេ។ អ្នកដឹកនាំដែលមានភាពនឹងធឹងផ្នែកអារម្មណ៍មិនមែនជាអ្នកដឹកនាំដែលរឹងរូសនោះទេ តែពួកគេជាអ្នកដឹកនាំដែលនៅតែមានភាពនឹងនរនៅពេលដែលជួបបញ្ហាគ្រប់បែបយ៉ាង។» Yifei Yin, Human Heritage Project
ដោយ៖ ជា ឧត្តម្ភ