អនុវត្តវិធីសាស្រ្ត៣យ៉ាងនេះ បើអ្នកចង់អភិវឌ្ឍខ្លួននិងអាជីវកម្មឲ្យរីកលូតលាស់
នៅក្នុងសន្និសីទ Funnel Hacking Live ប្រចាំឆ្នាំរបស់ ClickFunnels លោក Emily Richett បានសម្ភាសលោក Bradley Gibb ដែលជាសហស្ថាបនិក Cashflow Tactics ដើម្បីស្វែងយល់ពីរបៀបដែលលោកធ្វើការវាស់វែងមាត្រដ្ឋានអាជីវកម្មសេវាកម្មហិរញ្ញវត្ថុនិងរបៀបដែលសហគ្រិនដទៃទៀតអាចអនុវត្តដំបូន្មានហិរញ្ញវត្ថុដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
លោក Bradley Gibb ជឿថាទស្សនវិស័យរបស់ក្រុមហ៊ុនគាត់ជុំវិញសេរីភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនក៏សំខាន់ផងដែរក្នុងការធ្វើអាជីវកម្ម។ គាត់បាននិយាយថា «ការវិនិយោគល្អបំផុតដែលយើងមាន និងការវិនិយោគដ៏ល្អបំផុតដែលអ្នកអាចធ្វើបានគឺដំបូងនិងសំខាន់បំផុតនៅក្នុងខ្លួនអ្នក គឺជាទ្រព្យដ៏អស្ចារ្យបំផុតសម្រាប់អាជីវកម្មរបស់អ្នក»។
នេះគឺជាចំណុចធំៗទាំង ៣ ដែលសហគ្រិនគួរវិនិយោគ និងរីកចម្រើនជាមុនដើម្បីរីកចម្រើនអាជីវកម្មរបស់ពួកគេ៖
- ផ្នត់គំនិត
វាចាំបាច់ណាស់សម្រាប់សហគ្រិនក្នុងការវិនិយោគ និងបង្កើនផ្នត់គំនិតរបស់ពួកគេ។ សូម្បីតែនៅពេលដែលពួកគេបានខិតខំប្រឹងប្រែងរកស៊ីហើយក៏ដោយ ក៏លោក Gibb មានប្រសាសន៍ថា «ប្រសិនបើយើងមិនអាចយល់ឲ្យបានច្បាស់ ឬមិនដឹងថាតើកម្រិតបន្ទាប់នៅត្រង់ណាទេនោះ វានឹងមិនជំរុញឲ្យមានកំណើននៃការរីកលូតលាស់ទៅមុខនោះទេ»។ - ជំនាញ
ក្រុមហ៊ុនរបស់ Gibb ផ្តោតលើការអប់រំអតិថិជនរបស់ខ្លួនជាមុន ពីព្រោះការអភិវឌ្ឍជំនាញ និងចំណេះដឹងគឺជាគន្លឹះដើម្បីឲ្យមានសុខភាពហិរញ្ញវត្ថុ។ គាត់បាននិយាយថា គំនិតនេះក៏មានជាប់ទាក់ទងនឹងភាពជោគជ័យរបស់សហគ្រិនផងដែរ។ «នោះហើយជាមូលហេតុដែលយើងងប់ងល់នឹងការចាប់ផ្តើមជាមួយនឹងការអប់រំត្រឹមត្រូវ ដែលបង្ហាញពីភាពផ្ទុយគ្នា និងការយល់ខុសគ្នា... ដូច្នេះនៅពេលដែលលុយចូលមកហើយ បន្ទាប់មកវាមានការលូតលាស់ ចូលអ្នកត្រួតត្រាលើវា ហើយការពារ និងដាំវាឲ្យរីកលូតលាស់បន្ថែមទៀត។ - បណ្តាញ
នៅពេលដែលអ្នកបានបង្កើតយុទ្ធសាស្ត្រ និងជំនាញដែលអ្នកត្រូវការ ហើយជំហានសំខាន់បំផុតគឺការបង្កើតបណ្តាញរឹងមាំ និងអ្នកណែនាំ។ លោក Gibb បាននិយាយថាសហគ្រិនគួរតែសួរខ្លួនឯងថា «តើអ្នកណាបានធ្វើវា? តើនរណានៅចំពោះមុខដែលយើងអាចយកគំរូតាម និងធ្វើត្រាប់តាមដើម្បីទៅដល់ទីនោះ?»។ នេះគឺជាគន្លឹះមួយយ៉ាងសំខាន់នៃភាពជោគជ័យផ្ទាល់ខ្លួនរបស់លោក Gibb៕
ដោយ៖ Arthony