តោះៗ! ចូលរួមកម្មវិធីពិសេសនៅរីសតបៃតង Green Farm ថ្ងៃ ៨ មិនាជាមួយមនុស្សជាទីស្រលាញ់
នឹកភ្នកដល់រឿងដើរលេង ឬធ្វើដំណើរកំសាន្តតាមរីសត មនុស្សភាគច្រើនប្រហែលជាផ្តោតអារម្មណ៍ទៅកាន់ទេសភាពនាឆ្នេរសមុទ្រ ឬបឹងកាឡូជាដើម តែពេលលនេះអ្នកនឹងទទួលបានបរិយាកាសប្លែកថ្មីមួយពីគម្រោងអភិវឌ្ឍន៍រីសតព្រៃបៃតងនៅតំបន់ភ្នំ ដែលមានទេសភាពស្រស់ត្រកាល ខ្យល់អាកាសបរិសុទ្ធតាមបែបធម្មជាតិល្អគ្មានពីរ។
Green Farm ជាគម្រោងអភិវឌ្ឍន៍ Green Resort មួយស្ថិតនៅក្នុងស្រុកទឹកផុសនៃខេត្តកំពង់ឆ្នាំង ស្ថិតនៅចំតំបន់ដែលមានអំណោយផលពីធម្មជាតិលើការអភិវឌ្ឍគម្រោងរីសតបៃតងនេះ។ ជួរភ្នំដែលស្ទើរព័ទ្ធជុំវិញនៃគម្រោងរីសត ដើមឈើតូចធំមានពណ៌បៃតងស្រងាត់ ទឹកធ្លាក់ និងអូរធម្មជាតិ បានធ្វើឲ្យតំបន់មួយនេះពោរពេញដោយភាពស្រស់ស្រាយ មានខ្យល់អុកស៊ីសែនគ្រប់គ្រាន់សម្រាប់អ្នកដែលកំពុងស្វែងរកកន្លែងកំសាន្តធម្មជាតិ គ្មានផ្សែងពុល និងជំរះភាពហ្មងសៅចេញពីចិត្ត។
គម្រោងនៃការអភិវឌ្ឍរីសតព្រៃបៃតង Green Farm មួយនេះត្រូវបានពុះជាឡូតិ៍លក់ជូនអតិថិជនស្មើប្រមាណជិត ២,០០០ប្លង់ ទីតាំងនៃគម្រោងរីសតព្រៃបៃតងមួយនេះ នៅជិតរាជធានីភ្នំពេញយើងនេះទេដែលមានចម្ងាយប្រមាណ ១០៧ គីឡូម៉ែត្រប៉ុណ្ណោះ។ បើនិយាយពីការចំណាយពេលធ្វើដំណើរក៏មិនសូវជាយូរប៉ុន្មានដែរ ដូច្នេះអ្នកដែលចង់វិនិយោគលើដីរីសត មានចម្ការលម្ហែកាយច្បាស់ជាមិនសូវជាកង្វល់លើបញ្ហាចំណាយពេលយូរក្នុងការទៅមើលដីទេ។
នៅមានរឿងមួយចំនួនទៀតដែលចង់ឲ្យលោកអ្នកដឹងពីគម្រោងរីសតព្រៃបៃតងរបស់ Green Farm មួយនេះ គឺថាអតិថិជនដែលទិញដីចម្ការលម្ហែកាយក្នុងគម្រោងរីសតមួយនេះ ក្នុងមួយប្លង់ (ទំហំ ២០ម៉*៥០ម៉) នឹងមានដាំជូនដំណាំហូបផ្លែចំនួន ៥មុខ (ក្នុងមួយមុខ ១០ដើម) ឈើប្រណីត (ជាប្រភេទធ្នង់ ឬក្រញូងហៃណាន) ចំនួន ៨ដើម ហើយផ្តល់ការថែទាំជូនរយៈពេល ២ឆ្នាំទៀត។
បើគិតតែដំណាំហូបផ្លែក៏ឃើញផលចំណេញមកបណ្តើរៗហើយ នៅថែមចំណេញការថែទាំពីខាងម្ចាស់គម្រោងរយៈពេល ២ឆ្នាំទៀត មិនហត់មើលថែខ្លួនឯង និងកាត់បន្ថយចំណាយច្រើនបង្គួរដែរ។ បន្ថែមពីការចំណេញលើដំណាំហូបផ្លែ លោកអ្នកដែលវិនិយោគលើដីចម្ការលម្ហែកាយនេះ អាចសាងសង់ផ្ទះស្នាក់បាន ២បន្ទប់ ជួលឲ្យភ្ញៀវទេសចរណ៍ដែលមកកំសាន្តក្នុងរីសត រកចំណូលបានជិតមិនតិចទេក្នុងមួយខែៗ។
គ្រាប់តែស្រមៃក៏ឃើញថាខ្លួនមានក្តីសុខប៉ុនណាដែរ បើបានក្លាយជាម្ចាស់ដីចម្ការលម្ហែកាយពីគម្រោងអភិវឌ្ឍន៍រីសតព្រៃបៃតងមួយនេះ។ នៅមានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតដែលនឹងរៀបចំក្នុងតំបន់រីសតមួយនេះ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន តែអ្វីដែលជាគម្រោងធំនិងប្លែកអារម្មណ៍គឺ ការរៀបចំកន្លែងជិះខ្សែរ៉កភ្ជាប់ពីភ្នំមួយទៅភ្នំមួយ ធ្វើឲ្យអ្នកទេសចរណ៍អាចមើលឃើញទេសភាពយ៉ាងស្រស់ស្អាតពីលើភ្នំមក។
ប៉ុណ្នឹងនៅមិនទាន់អស់ទេ តែពេលនេះគឺជាឱកាសមាសសម្រាប់លោកអ្នកដែលមានបំណងទិញដីចម្ការលម្ហែកាយពី Green Farm ព្រោះលោកអ្នកមានត្រឹម ២,២៥០ដុល្លារប៉ុណ្ណោះនឹងក្លាយជាម្ចាស់កម្មសិទ្ធិដីភ្លាមៗ ធានាផ្ដល់ជូនប្លង់រឹងស្របច្បាប់ ១០០% ហើយការផ្តល់ជូននេះមានត្រឹមតែដំណាច់ខែមិនា ឆ្នាំ២០២០ នេះតែប៉ុណ្ណោះ។
រឹតតែពិសេស នៅថ្ងៃអាទិត្យ ទី០៨ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ គម្រោងអភិវឌ្ឍន៍រីសតព្រៃបៃតងរបស់ Green Farm នឹងមានរៀបចំជាកម្មវិធីជួបជុំដ៏ធំមួយជាមួយអ្នកវិនិយោគ និងអ្នកមានបំណងចង់វិនិយោគលើដីចម្ការលម្ហែកាយរបស់ Green Farm រួមទាំងមានការបោះតង់នៅពេលយប់ផងដែរ។
លោកអ្នកក៏អាចធ្វើការផ្តិតយករូបភាពដ៏ស្រស់ស្អាតពីសួនផ្កា ១០ហិកតា ដែលមានផ្កាចម្រុះពណ៌យ៉ាងត្រជាក់ភ្នែក ជាមួយនឹងសួនបន្លែពណ៌បៃតងឆើតទុកជាអនុស្សាវរីយ៍ផងដែរ។
ពិតជាពិសេសខ្លាំងបំផុត លោកអ្នកអាចធ្វើការស្វែងយល់ពីតំបន់ និងចំណុចសក្តានុពលនៃគម្រោងអភិវឌ្ឍន៍រីសតមួយនេះបានកាន់តែច្បាស់ និងអាចធ្វើការលម្ហែកំសាន្តជាមួយកម្មវិធីជួបជុំ បោះតង់នេះផងដែរ។ កុំឲ្យឱកាសនេះកន្លងផុតទៅ នៅថ្ងៃអាទិត្យទី ០៨ ខែមិនា ថ្ងៃសិទ្ធិនារីយើងនេះឯងណា កុំភ្លេចចូលរួមឲ្យបានច្រើនកុះករណា៕