វិធីសាស្រ្ត ១០យ៉ាង ជួយលើកទឹកចិត្តខ្លួនអ្នក ឆ្លងកាត់ឧបសគ្គជីវិត
ជារឿយៗមនុស្សម្នាក់ៗរមែងចង់បានការជំរុញលើកទឹកចិត្តពីអ្នកដទៃ ជាពិសេសពីមនុស្សជាទីស្រលាញ់នេះតែម្តង។ តែតាមការពិតវាមិនអ៊ីចឹងនោះទេ ពួកគេគ្រាន់តែជាចំណែកមួយផ្សេងទៀតនៃកម្លាំងជំរុញចិត្តអ្នកតែប៉ុណ្ណោះ។ មួយវិញទៀតការលើកទឹកចិត្តខ្លួនឯងអាចបាត់បង់ដោយសារហេតុផល និងកត្តាផ្សេងៗគ្នា។ នេះអាចជាការមិនពេញចិត្តនៅកន្លែងធ្វើការ ឬថៅកែដ៏អាក្រក់ ការលំបាកក្នុងទំនាក់ទំនងផ្ទាល់ខ្លួន និងវិជ្ជាជីវៈ ឧបសគ្គហិរញ្ញវត្ថុ ឬបញ្ហាសុខភាពជាដើម។ ហើយវាអាចនឹងទទួលបាន ឬបាត់បង់ដោយសារតែបញ្ហាផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅ។ ថ្ងៃនេះ BizKhmer សូមលើកនូវចំណុចមួយចំនួនដែលអ្នកត្រូវយល់ដើម្បីបង្កើតផែនការលើកទឹកចិត្តខ្លួនឯង៖
១) កំណត់គោលដៅ
ការកំណត់គោលបំណងសម្រាប់ខ្លួនអ្នកគឺជាបច្ចេកទេសដែលកំពុងព្យាយាមលើកទឹកចិត្តខ្លួនឯង។ ក្នុងករណីណាក៏ដោយចាំបាច់ត្រូវកំណត់គោលដៅជាក់ស្តែង និងអាចទទួលបាន។ កំណត់ខ្លួនឯងនូវពេលវេលាកំណត់ដែលអ្នករំពឹងថានឹងសម្រេចគោលបំណងទាំងនេះ។
នេះជារបៀបខ្លះៗនៃការកំណត់គោលដៅ៖
- គោលដៅរយ:ពេលខ្លី (Short-term goals)៖ វាមានរយ:ពេលដែលអាចសម្រេចវាបានពី ១៥ថ្ងៃ ទៅមួយខែ។
- គោលដៅរយ:ពេលមធ្យម (Mid-term goals)៖ វាមានរយ:ពេលដែលអាចសម្រេចបានចាប់ពី មួយឆ្នាំរហូតដល់ ពីរឆ្នាំ។
- គោលដៅរយ:ពេលវែង (Long-term goals)៖ វាមានរយ:ពេលដែលអាចសម្រេចបាន។ វាអាចរាប់បញ្ចូលទាំងផែនការរៀបការ ធ្វើអាជីវកម្ម ទិញផ្ទះឬអ្វីផ្សេងទៀតដែលមានរយ:ពេលយូរ។
២) រឿងប្រាក់កាស
ក្នុងករណីណាក៏ដោយ ប្រាក់ពិតជាធ្វើឲ្យមានភាពខុសប្លែកគ្នាក្នុងការបន្តលើកទឹកចិត្ត។ ខណៈពេលដែលយើងមិននិយាយអំពីចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ អ្នកគួរតែមានថវិកាគ្រប់គ្រាន់ដើម្បីដឹកនាំជីវិតដ៏សមរម្យ។ នេះគឺជាការលើកទឹកចិត្តដ៏ល្អបំផុត។ អ្នកអាចចាប់ផ្តើមដោយសន្សំផ្នែកសំខាន់នៃប្រាក់ខែរបស់អ្នកជារៀងរាល់ថ្ងៃ ឬប្រចាំខែ។
៣) ចាប់ផ្តើមកម្ចាត់ប្រាក់កម្ចីណាមួយ
មួយភាគធំនៃប្រាក់ចំណេញរបស់អ្នកនឹងឆ្ពោះទៅរកការទូទាត់បំណុល ឬប្រាក់កម្ចីដែលអ្នកមាន។ ដូច្នេះបើអ្នកមិនអាចកម្ចាត់កម្ចីណាមួយ ឬម្តងបន្តិចៗបានទេ នោះប្រាក់ខែរបស់អ្នកបានត្រឹមតែសម្រាប់បង់កម្ចីទាំងនោះតែប៉ុណ្ណោះ។
៤) ចូលទៅជិតមនុស្សដែលមានគំនិតវិជ្ជមាន
ភាគច្រើនមនុស្សដែលមាន ឬក៏បានរៀបចំអាកប្បកិរិយាវិជ្ជមានគឺជាអ្នកលើកទឹកចិត្តល្អបំផុត។ ទោះបីអ្នកស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយពួកគេនឹងព្យាយាមលើកកម្ពស់ទស្សនៈរបស់អ្នក។ បុគ្គលដែលមានគំនិតវិជ្ជមានបែបនេះនឹងជំរុញអ្នកមិនថាអ្នកមានអារម្មណ៍ថាធ្លាក់ទឹកចិត្តក៏ដោយ។ លើសពីនេះទៅទៀតប្រសិនបើអ្នកមានគំនិតអវិជ្ជមានសូមនិយាយជាមួយបុគ្គលបែបនេះដើម្បីទទួលបានទស្សនៈខុសគ្នា និងកម្លាំងជំរុញចិត្តពីពួកគេ។
៥) ឲ្យតម្លៃខ្លួនឯងជាមុនសិន
រាល់ពេលដែលអ្នកបាត់បង់ការបំផុសគំនិតចូរគិតអំពីចំណុចវិជ្ជមានទាំងអស់ដែលអ្នកបានធ្វើពីមុនហើយគិតអំពីរឿងល្អៗដែលអ្នកមាន។ ហើយកុំភ្លេចនឹកស្រមៃអ្វីដែលធ្លាប់បានឆ្លងកាត់ដោយការលំបាកពីមុនមកដើម្បីប្រៀបធៀបជាមួយអ្វីដែលអ្នកបានធ្វើក្នុងពេលបច្ចុប្បន្នថាអ្នកបានអភិវឌ្ឍន៍ខ្លួនដល់កម្រិតណា ធ្វើដូច្នេះជាការឲ្យតម្លៃខ្លួនឯង សម្រាប់សមិទ្ធិផលរបស់អ្នកដែលគឺជាអ្នកលើកទឹកចិត្តដ៏មិនគួរឲ្យជឿ។
៦) ប្រើកំហុសឲ្យដូចជាបទពិសោធន៍
ចងចាំក្នុងចិត្តថាកំហុសវាមិនដូចគ្នានោះទេ ហើយវាជាមេរៀនសំខាន់សម្រាប់យើង។ មនុស្សភាគច្រើននឹងបាត់បង់កម្លាំងចិត្តនៅពេលដែលអ្វីៗវង្វេង ហើយលទ្ធផលអំណោយផលគឺមិនអាចចៀសផុតពីកំហុសដែលធ្លាប់បានកើតឡើងហើយ។ ដូច្នេះប្រសិនបើកំហុសដំបូងដែលអ្នកមិនធ្លាប់បានឆ្លងកាត់វាមិនអីនោះទេវាប្រហែលជាបទពិសោធន៍ថ្មីមួយផ្សេងទៀតសម្រាប់អ្នក តែបើកំហុសធ្លាប់មានម្តងរួចមកហើយនោះ និងនៅតែកើតឡើងដោយសារតែយើងទៀតវាពិតជារឿងដ៏អាម៉ាស់មែនទែន។
៧) ត្រួតពិនិត្យលើផ្លូវចិត្តរបស់អ្នក
ផ្លូវឆ្ពោះទៅរកការលើកទឹកចិត្តស្ថិតនៅក្នុងដំណើរការគិតរបស់យើង។ ប្រសិនបើបំណងរបស់អ្នកល្អការលើកទឹកចិត្តនឹងកើតឡើងដោយស្វ័យប្រវត្តិ។ ទោះជាយ៉ាងណាត្រូវប្រុងប្រយ័ត្នពីព្រោះការគិតខុសអាចជំរុញឲ្យមានការខ្វះខាតនៃកម្លាំងចិត្តធ្លាក់ចុះ។ នៅពេលដែលបំណងប្រាថ្នារបស់អ្នកមានភាពច្បាស់លាស់ ហើយការលើកទឹកចិត្តច្បាស់ជាកើតឡើងដោយធម្មជាតិ។
៨) ជៀសវាងការតានតឹងក្នុងអារម្មណ៍
ស្ត្រេសអាចត្រូវបានបែងចែកជាពីរថ្នាក់ផ្សេងគ្នា៖
- ស្ត្រេសអវិជ្ជមាន៖ រឿងនេះផុសចេញពីសកម្មភាពអវិជ្ជ ដូចជាមានការប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលឆាប់ខឹង ឬប្រឈមនឹងស្ថានភាពលំបាក និងធ្លាក់ទឹកចិត្តជាបន្តបន្ទាប់។
- ស្ត្រេសវិជ្ជមាន៖ ទទួលបានតាមរយៈការដោះស្រាយបញ្ហាទាក់ទងនឹងអាជីវកម្ម ឬក្នុងគ្រួសារ។ ស្ត្រេសវិជ្ជមានច្រើនតែធ្វើឲ្យអ្នកអាចបំពេញ និងរីករាយនៅពេលដែលបញ្ហាត្រូវបានដោះស្រាយ ឬបន្ទាប់ពីការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។
៩) សម្រេចចិត្តរីករាយ
បច្ចុប្បន្ននេះវាហាក់ដូចជាកិច្ចការដ៏លំបាកមួយសម្រាប់អ្នកដែលជួបប្រទះកាលៈទេសៈមិនអំណោយផល។ ទោះយ៉ាងណាក៏ដោយវាមានប្រយោជន៍ក្នុងការកត់សម្គាល់ពីកាលៈទេសៈដ៏គួរឲ្យភ័យខ្លាចនីមួយៗដែលឆ្លងកាត់ជាប្រចាំ។ រៀនសម្រេចិត្តនូវអ្វីដែលធ្វើឲ្យយើងខ្លួនឯងរីករាយ ព្រោះថារាល់ថ្ងៃនេះអ្នកមិនដឹងត្រូវឆ្លងកាត់នូវអ្វីដែលមិនល្អខ្លះទេ ដូច្នេះបើមិនចេះធ្វើការសម្រេចឲ្យបានត្រឹមត្រូវឬក៏សម្រេចចិត្តឆ្ពោះទៅរកផ្លូវមិនល្អទៀតនោះវាប្រៀបបាននឹងការយកប្រេងសាំងទៅចាក់ថែមពេលដែលភ្លើងកំពុងនឹងឆេះ។
១០) គូសផ្លូវរបស់អ្នក
គួរឲ្យស្តាយមនុស្សភាគច្រើនចាប់ផ្តើមដំណើរ ឬព្យាយាមដោយមិនគិតពីលទ្ធផលចុងក្រោយ។ ផ្ទុយទៅវិញអ្នកអាចដាក់គំនូសតាងផ្លូវផ្ទាល់ខ្លួនរបស់អ្នក ទៅនឹងអ្វីដែលអ្នកចង់បានក្នុងពេលខាងមុខ។ ត្រង់ចំណុចនេះវារៀងស្រដៀងនឹងចំណុចទី១ ដែរគ្រាន់តែនេះជាចំណុចដែលពួកយើងចង់ឲ្យអ្នករៀនគូសផ្លូវពីគោលជំហររបស់អ្នក។ នេះជាកត្តាលើកទឹកចិត្តដ៏ធំមួយដែលមាននៅក្នុងខ្លួនរបស់អ្នក។ ក្នុងពេលដំណាលគ្នាសូមចងចាំថាអ្វីជាគោលដៅច្បាស់លាស់ ឬទីបញ្ចប់ដែលការធ្វើដំណើររបស់អ្នកគួរតែឈានដល់រង្វង់ណាមួយដែលអ្នកបានគូសវា។ កុំភ័យខ្លាចក្នុងការស្វែងរកក្តីសុបិននិងគោលដៅរបស់អ្នក៕
អត្ថបទ៖ Anthony