សៀវភៅចំនួន ១០ ក្បាលដែលមានអ្នកខ្ចីអានច្រើនជាងគេបំផុតរបស់បណ្ណាល័យញូវយ៉ក
បណ្ណាល័យសាធារណៈញូវយ៉ក (New York) បានបង្ហាញសៀវភៅចំនួន១០ក្បាលដែលមានចំនួនអ្នកខ្ចីច្រើនជាងគេបំផុត។ សៀវភៅដែលទទួលបានចំណាត់ថ្នាក់កំពូលគេនោះបានទៅលើសៀវភៅដែលនិពន្ធដោយលោក Ezra Jack Keats មានចំណងជើងថា “The Snowy Day” បានបោះពុម្ភផ្សាយក្នុងឆ្នាំ ១៩៦២ វាត្រូវបានគេចាត់ទុកថាជាសៀវភៅមួយក្នុងចំណោមកូនសៀវភៅអាមេរិកដំបូងគេដែលប្រាប់រឿងរ៉ាវនៅក្នុងពហុវប្បធម៌។
ខាងក្រោមនេះជាចំណងជើងសៀវភៅជាបន្តបន្ទាប់ដែលបានជាប់ក្នុងតារាងកំពូលទាំង ១០ នៃចំនួនអ្នកខ្ជីសៀវភៅអានច្រើនជាងគេក្នុងបណ្ណាល័យញូវយ៉ក៖
១) សៀវភៅ The Snowy Day. អ្នកនិពន្ធ Ezra Jack Keats ចំនួនអ្នកខ្ចី ៤៨៥ ៥៨៣ ដង។
២) សៀវភៅ The Cat in the Hat. អ្នកនិពន្ធ Dr Seuss ចំនួនអ្នកខ្ចី ៤៦៩ ៦៥០ដង។
៣) សៀវភៅ 1984 អ្នកនិពន្ធ George Orwell ចំនួនអ្នកខ្ចី ៤៤១ ៧៧០ ដង។
៤) សៀវភៅ Where the Wild Things Are. អ្នកនិពន្ធ Maurice Sendak ចំនួនអ្នកខ្ចី ៤៣៦ ០១៦ ដង។
៥) សៀវភៅ To Kill a Mockingbird អ្នកនិពន្ធ Harper Lee ចំនួនអ្នកខ្ចី ៤២២ ៩១២ ដង។
៦) សៀវភៅ Charlotte’s Web អ្នកនិពន្ធ EB White ចំនួនអ្នកខ្ចី ៣៣៧ ៩៤៨ដង។
7) សៀវភៅ Fahrenheit 451 អ្នកនិពន្ធ Ray Bradbury ចំនួនអ្នកខ្ចី ៣១៦,៤០៤ ដង។
៨) សៀវភៅ How to Win Friends and Influence People អ្នកនិពន្ធ Dale Carnegie ចំនួនអ្នកខ្ចី ២៨៤,៥២៤ ដង។
៩) សៀវភៅ Harry Potter and the Sorcerer’s Stone អ្នកនិពន្ធ JK Rowling ចំនួនអ្នកខ្ចី ២៣១,០២២ ដង។
១០) សៀវភៅ The Very Hungry Caterpillar អ្នកនិពន្ធ Eric Carle ចំនួនអ្នកខ្ចី ១៨៩,៥៥០ ដង៕
ដោយ៖ Arthony