ដោយមានបទពិសោធន៍ច្រើន ចិនបញ្ចូនអ្នកជំនាញច្រើនក្រុមទៅអ៊ីតាលី ទប់ទល់នឹងវីរុសកូវីដ១៩
ចិនបានបញ្ចូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តជាច្រើនក្រុម និងបាននាំជូននូវសម្ភារៈមនុស្សធម៌មួយចំនួនទៅកាន់ប្រទេសអ៊ីតាលីដើម្បីជួយទប់ទល់ជាមួយការរីករាលដាលវីរុសកូរ៉ូណា ខណៈប្រទេសនេះកំពុងរងទុកខ្លាំងជាងគេ នាថ្ងៃពុធនេះ។ នេះបើយោងតាមកាសែត CGTN។
ក្រុមអ្នកជំនាញមួយក្រុមដែលដឹកនាំដោយអនុប្រធានសង្គមកាកបាទក្រហមចិន (Red Cross Society of China) អ្នកជំនាញមួយរូបមកពីមជ្ឈមណ្ឌលទប់ស្កាត់និងការពារជំងឺឆ្លងចិន (Chinese Center for Disease Control and Prevention) និងក្រុមអ្នកជំនាញ៥ក្រុមផ្សេងទៀតពីខេត្ត Sichuan ប្រទេសចិនចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។
ការដឹកនាំក្រុមអ្នកជំនាញជាច្រើនក្រុមននេះធ្វើឡើងបន្ទាប់ពីមានការទំនាក់ទំនងតាមទូរស័ព្ទរវាង ក្រុមប្រឹក្សារដ្ឋចិននិងរដ្ឋមន្រ្តីក្រសួងការបរទេសជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីតាលី លោក Luigi Di Maio ដែលមានគម្រោងក្នុងការផ្ដល់ជូននូវសម្ភារៈវេជ្ជសាស្រ្តនិងថ្នាំពេទ្យមួយចំនួនទៅអ៊ីតាលី។
គួរបញ្ជាក់ផងដែរថា អ៊ីតាលីគឺជាប្រទេសដែលមានការឆ្លងវីរុសកូរ៉ូណាលេខ១ បន្ទាប់ពីប្រទេសចិន ដោយមានចំនួនអ្នកផ្ទុកមាន ៨០ ៧៧៨ករណី និងអ្នកស្លាប់មាន ៣ ១៥៨ករណី៕