Breaking News៖ Trump បិទការធ្វើដំណើរពីអឺរ៉ុប ៣០ថ្ងៃដើម្បីទប់ស្កាត់ Covid-19
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានដាក់បម្រាមលើអ្នកដំណើរពីទ្វីបអឺរ៉ុបមិនឱ្យចូលប្រទេសខ្លួន រយៈពេល ៣០ថ្ងៃដែលជាផ្នែកមួយនៃចំណាត់ការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី Covid-19។
ជាមួយគ្នាដែរ លោកប្រកាសថា នឹងស្នើទៅដល់សភា ដើម្បីចាត់វិធានការលើការបន្ធូរបន្ថយពន្ធលើប្រាក់បៀវត្សរ៍ និងចំណាត់ការផ្សេងៗទៀតដែលសម្រាប់ជួយស្រោងស្រង់ដល់វិស័យជាច្រើនដែលកំពង់ទទួលរងផលប៉ះពាល់ខ្លាំង។
ត្រាំបានប្រកាសផងដែរអំពី៖
- ផ្នែករដ្ឋបាលអាជីវកម្មខ្នាតតូច៖ ផ្ដល់នូវមូលធន និងសន្ទនីយភាព ដល់អាជីវកម្មខ្នាតតូច
- លោកបានវាយប្រហារអឺរ៉ុបថា មិនបានចាត់វិធានការដូចអ្វីដែលលោកបានធ្វើនោះទេ
- ការថ្លែងរបស់លោក គឺធ្វើឡើងបន្ទាប់ពីការប្រកាសរបស់អង្គការសុខភាពពិភពលោកថា វីរុសថ្មីនេះបានឈានដល់ដំណាក់កាលនៃការរាតត្បាត (Pandemic levels)
- មានមនុស្ស ប្រមាណ ១២០០នាក់នៅសហរដ្ឋអាមេរិកដែលបានឆ្លងវីរុសថ្មីនេះ