តើមហាសេដ្ឋីពិភពលោកភាគច្រើនចេញពីប្រភពណាខ្លះ?​



មានរឿងជាច្រើនទាក់ទងនឹងនិស្សិតដែលបោះបង់ការសិក្សានៅមហាវិទ្យាល័យ ហើយចាប់ផ្តើមមកបង្កើតអាជីវកម្មដោយខ្លួនឯងវិញ និងទទួលបានជោគជ័យក្លាយជាមហាសេដ្ឋី។ ​ឧទាហរណ៍ លោក Mark Zuckerberg, លោក Bill Gates, Steve Jobs និងស្ថាបនិក Theranos គឺលោកស្រី Elizabeth Holmes ជាដើម។ រឿងមួយទៀតដែលមិនធ្លាប់បានដឹងនោះគឺសម្រាប់ស្ថាបនិកមួយចំនួនដែលបានចាប់ផើ្តមអាជីវកម្មនៅក្នុងបន្ទប់ស្នាក់នៅរបស់ពួកគេនោះ​ សុទ្ធតែកើតឡើងចេញពីការធ្វើការនៅកម្រិតទាបអស់ពេលជាច្រើនឆ្នាំ​ទម្រាំរកឃើញផ្លូវជោគជ័យ។

ខាងក្រោមនេះជាសាកលវិទ្យាល័យទាំង១៣ ដែលមានមហាសេដ្ឋីភាគច្រើនចូលសិក្សា​។​ បើយោងតាមការស្រាវជ្រាវពី Debut Careers បានឲ្យដឹងថាមហាសេដ្ឋីចំនួន ៥១ នាក់បានទទួលសញ្ញាប័ត្រមិនទាន់ចប់ពីសាកលវិទ្យាល័យ Harvard ហើយលំដាប់ទីពីរគឺសាកលវិទ្យាល័យ Stanford ដែលមានសិស្សនិស្សិតបញ្ចប់ការសិក្សាជាមហាសេដ្ឋី ៣៤ នាក់។ 

ក្រៅពីសកលវិទ្យាល័យ មហាសេដ្ឋីភាគច្រើនមកពីប្រទេសណាខ្លះ? ខាងក្រោមនេះគឺជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេក្នុងពិភពលោក។

តើអ្នកគិតថាបើសិនអ្នកមានសញ្ញាប័ត្រពីរ ឬក៏ច្រើនជាងនេះអាចធ្វើឲ្យអ្នកក្លាយជាមហាសេដ្ឋីហើយមែនទេ? វាមិនដូចគ្នាទេ បើតាមការសង្កេតមើលទៅពួកគេសុទ្ធតែកើតចេញពីមនុស្សដែលមានសញ្ញាប័ត្រមួយ ឬស្ទើរតែមិនទាន់ត្រូវបានបញ្ចប់សាកលវិទ្យាល័យផងទៀតផង។ 

ភាគច្រើននៃមហាសេដ្ឋីទទួលបានបរិញ្ញាបត្រផ្នែកសិល្បៈ និងវិទ្យាសាស្ត្រហើយជិត ១៥០ នាក់បានទទួលសញ្ញាប័ត្រអនុបណ្ឌិត។ 

ដោយ៖ Anthony
ប្រភព៖​ entrepreneur.com

X
5s