ទម្លាប់ទាំង ៣០ ធ្វើឲ្យអ្នកក្លាយជាបុគ្គលមានសមត្ថភាពខ្លាំងខុសពីមនុស្សធម្មតា
នេះមិនមែនជាអ្វីចម្លែកនោះទេ ដែលថាអ្នកចង់បានភាពល្អប្រសើរ និងអស្ចារ្យជាងអ្នកដទៃ តែមួយថ្ងៃៗអ្នកគិតតែធ្វើរឿងធម្មតាៗដូចអ្នកដទៃ។ ភាពអស្ចារ្យចាប់ផ្តើមពីអ្នក ហើយវាត្រូវបានកើតឡើងចេញពីសកម្មភាពតិចៗជាប្រចាំ ដែលអ្នកតែងតែមើលរំលងវា។ បន្តិចម្តងៗថ្ងៃណាមួយវានឹងប្រែក្លាយជាទម្លាប់សម្រាប់អ្នក ហើយបានក្លាយជារឿងមួយដែលមនុស្សគ្រប់សរសើរនិង អបអរសាទរពីអ្វីដែលអ្នកប្រែប្រួល។ ថ្ងៃនេះ BizKhmer នឹងលើកយកចំណុចខ្លឹមស្តីពីសកម្មភាព ក៏ដូចទម្លាប់មួយចំនួនសម្រាប់អ្នកយកទៅអនុវត្តបានមិនថានៅទីណា កន្លែងណានោះទេ៖
- និយាយពាក្យថា “អរគុណ”
- រៀនពីកំហុសរបស់អ្នក
- ចាប់ផ្តើមរៀនធ្វើជាអ្នកដឹកនាំគេ
- រៀបចំផែនការដើម្បីជោគជ័យ
- សាកល្បងអ្វីដែលថ្មី
- ចាប់ផ្តើមបង្រៀននរណាម្នាក់ពីអ្វីដែលអ្នកបានរៀន
- យកចិត្តទុកដាក់លើនរណាម្នាក់
- ផ្តើមដោយក្ដីស្រឡាញ់ចំពោះនរណាម្នាក់
- មានក្តីសុបិនតូច និងសុបិនទាំងតូច
- សរសេរគំនិតរបស់អ្នកដាក់ក្នុងសៀវភៅ
- ចេះខូចចិត្តពេលដែលនរណាម្នាក់ធ្វើឲ្យអ្នកឈឺចាប់
- ចេះគិតគូរពីខ្លួនឯង
- រៀនស្តាប់ និងចេះប្រើភ្នែករបស់អ្នក
- ក្រោកពីដំណេកឲ្យបានលឿន
- មិនបោះបង់ពេលដែលអ្នកមិនទាន់បានបញ្ចប់វា
- រស់នៅជាមួយនឹងកិត្តិយស
- ការពារមិត្តរបស់អ្នក
- កុំធ្វើអ្វីបានតែពាក់កណ្តាលផ្លូវ ហើយបោះបង់
- រីករាយនឹងភាពជោគជ័យរបស់អ្នកដទៃ
- ឲ្យតម្លៃទៅលើពេលវេលាផ្ទាល់ខ្លួនរបស់អ្នក
- ចែករំលែកនូវគំនិតដ៏ល្អឥតខ្ចោះរបស់អ្នក
- ចងចាំពេលវេលាល្អៗ
- ឈប់អាក់អន់ស្រពន់ចិត្តងាយៗពេក
- សម្រេចចិត្តថាការយកចិត្តទុកដាក់ជារឿងសំខាន់ជាងការយកឈ្នះលើអ្នកដទៃ
- ស្វែងរកជំនួយពីអ្នកដទៃ
- ស្វែងរកគំនិតថ្មីៗ
- យកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត
- សម្រេចចិត្តចំពោះវិធានការសម្រាប់ថ្ងៃនេះ
- ធ្វើអ្វីដែលល្អក្នុងហេតុផលត្រឹមត្រូវ
- និយាយពីអ្វីដែលជាការគិតរបស់អ្នក
អត្ថបទទាក់ទង៖ ទម្លាប់ប្រចាំថ្ងៃចំនួន៣របស់អ្នកប្រាជ្ញ ជួយឲ្យអ្នកមានសមត្ថភាពកាន់តែខ្លាំង
ដោយ៖ Anthony