មិនមែនជាលើកទី១ទេ! ប្រវត្តិសាស្រ្តជំងឺរាតត្បាតឬជំងឺឆ្លង មានតាំងពីពាន់ឆ្នាំមុនមកម្លោះ​



នៅពេលមនុស្សបានរីករាលដាលពាសពេញពិភពលោក ដូច្នេះជំងឺឆ្លងក៏ចាប់ផ្តើមកើតមានផងដែរ។ សូម្បីតែនៅក្នុងយុគសម័យទំនើបនេះការផ្ទុះឡើងនៃមេរោគឆ្លងមានស្ទើរតែគ្រប់ប្រភេទ ទោះបីជាការផ្ទុះឡើងមិនដល់កម្រិតរាតត្បាតដូចមេរោគ (COVID-១៩) ក៏ដោយ។

ប្រភពរូបភាព៖ Visual Capitalist

ការកំណត់ពេលវេលានៃការរាតត្បាតប្រវិត្តសាស្រ្ត
ជំងឺបានញាំញីមនុស្សជាតិតាំងតែពីថ្ងៃនៃការចាប់ផ្តើមដំបូងនៃការរស់រានមានជីវិតរបស់មនុស្ស។ ហើយវាបានធ្វើឲ្យមានការផ្លាស់ប្តូរគួរកត់សម្គាល់ចំពោះសហគមន៍កសិកម្ម ដោយសារការរីករាលដាលនៃជម្ងឺ។ ពាណិជ្ជកម្មចាប់ផ្តើមមា​នការរីករាលដាល និងបានបង្កើតឱកាសថ្មីៗសម្រាប់អន្តរកម្មរវាងមនុស្ស និងសត្វ ហើយក៏ជាពេលបង្កើតឱកាសដល់ការរីករាលដាលនៃរោគរាតត្បាតដែរ ដូចជា៖​ ជម្ងឺគ្រុនចាញ់ របេង ជម្ងឺឃ្លង់ ជម្ងឺផ្តាសាយ ជម្ងឺគ្រុនផ្តាសាយ​ និងជម្ងឺដទៃផ្សេងទៀតកើតឡើងជាបន្តបន្ទាប់។ ដូច្នេះមនុស្សកាន់តែមានអរិយធម៌កាន់តែខ្លាំងឡើងជាមួយទីក្រុងធំៗ ផ្លូវពាណិជ្ជកម្មប្លែកៗ និងទំនាក់ទំនងកាន់តែច្រើនឡើងជាមួយប្រជាជន សត្វ និងប្រព័ន្ធអេកូឡូស៊ីផ្សេងៗគ្នា ហើយជម្ងឺរាតត្បាតទំនងជានឹ​ងកើតឡើង។

នេះជារោគរាតត្បាតសំខាន់ៗមួយចំនួនដែលបានកើតឡើងតាមពេលវេលាកន្លងមក៖

  • ជំងឺប៉េស្ត (Antonine Plague) កើតនៅចន្លោះឆ្នាំ ១៦៥ ដល់ ១៨០ នៃគ.ស សម្លាប់មនុស្ស៥លាននាក់
  • ជំងឺឆ្លងអុតតូចជប៉ុន (Japanneses smallpox edidemic) កើតនៅចន្លោះឆ្នាំ ៧៣៥ ដល់ ៧៣៧ បានសម្លាប់មនុស្សប្រមាណ ១លាននាក់
  • ជំងឺប៉េស្តអាណាចក្រចាស់ស្ទីនាន (Plaue of Justinian) កើតចន្លោះឆ្នាំ ៥៤១​ ដល់ ៥៤២ បានសម្លាប់មនុស្សប្រមាណ ៣០ ទៅ ៥០លាននាក់
  • មច្ចុរាជខ្មៅ (Black death) កើតនៅចន្លោះឆ្នាំ ១៣៤៧ ដល់ ១៣៥១ បានសម្លាប់មនុស្ស២០០លាននាក់
  • ការផ្ទុះជំងឺអុតតូចពិភពលោកថ្មី (New World Smallpox Outbreak) ចាប់ពីឆ្នាំ ១៥២០ តរហូតមក បានសម្លាប់មនុស្ស ៥៦លាននាក់
  • ជំងឺអុតតូចអស្ចារទីក្រុងឡុងដ៏ (Great Plague of London) ក្នុងឆ្នាំ ១៦៦៥ បានសម្លាប់មនុស្ស ១០០ ០០០នាក់
  • ជំងឺប៉េស្តអ៊ីតាលី (Italian plague) នៅចន្លោះឆ្នាំ ១៦២៩ ដល់ ១៦៣១ បានសម្លាប់មនុស្សប្រមាណ១លាននាក់
  • ជំងឺរាតត្បាតសកលកូលើរ៉ា1-6 (Cholera Pandemics 1-6) នៅចន្លោះឆ្នាំ ១៨១៧ ដល់ ១៩២៣ បានសម្លាប់មនុស្សជាង១លាននាក់
  • ជំងឺប៉េស្តទី៣ (Third Plague) នៅឆ្នាំ ១៨៨៥ បានសម្លាប់មនុស្សប្រមាណ ១២លាននាក់ នៅចិននិងឥណ្ឌា
  • ជំងឺគ្រុនលឿង (Yellow Fever) ចុងឆ្នាំទសវត្សរ៍ឆ្នាំ ១៨០០ សម្លាប់មនុស្ស ១០០ ០០០ - ១៥០ ០០០ នៅអាមេរិក
  • ជំងឺផ្ដាសាយរុស្ស៊ី (Russian Flu) នៅចន្លោះឆ្នាំ ១៨៨៩ ដល់ ១៨៩០ សម្លាប់មនុស្សប្រមាណ ១លាននាក់
  • ជំងឺផ្ដាសាយអេស្ប៉ាញ (Spainsih Flu) នៅចន្លោះ១៩១៨ ដល់ ១៩១៩ សម្លាប់មនុស្សប្រមាណ៤០ ទៅ៥០លាននាក់
  • ជំងឺផ្ដាសាយអាស៊ាន (Asain Flu) ចន្លោះឆ្នាំ១៩៥៧ ដល់ ១៩៥៨ សម្លាប់មនុស្សប្រមាណ ១,១លាននាក់
  • ជំងឺផ្ដាសាយហុងកុង (Hong Kong Flu) ចន្លោះឆ្នាំ១៩៦៨ ដល់ ១៩៧០ សម្លាប់មនុស្ស ១លាននាក់
  • ជំងឺអេដស៍ (HIV/AIDS) ចន្លោះឆ្នាំ១៩៨១ ដល់បច្ចប្បន្ន សម្លាប់មនុស្ស ២៥​ទៅ៣៥លាននាក់
  • ជំងឺផ្ដាសាយជ្រូក (Swine Flu) នៅចន្លោះឆ្នាំ ២០០៩​ដល់២០១០ សម្លាប់មនុស្ស ២០០ ០០០នាក់
  • ជំងឺសារ (SARS) ចន្លោះឆ្នាំ២០០២ ដល់ ២០០៣ សម្លាប់មនុស្សប្រមាណ ៧៧០នាក់
  • ជំងឺអ៊ីប៉ូឡា (Ebola) ចន្លោះឆ្នាំ ២០១៤ ដល់ ២០១៦ សម្លាប់មនុស្ស ១១ ០០០នាក់
  • ជំងឺមើស (MERS) ចន្លោះឆ្នាំ២០១៥ ដល់បច្ចុប្បន្ន សម្លាប់មនុស្ស ៨៥០នាក់
  • ជំងឺកូវីដ១៩ (Covid-19) ឆ្នាំ២០១៩ដល់បច្ចុប្បន្ន សម្លាប់មនុស្ស ៤ ៧០០នាក់ គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០

 

សម្គាល់​៖ ចំនួនអ្នកស្លាប់ភាគច្រើនដែលបានរាយការខាងលើគឺជាការប៉ាន់ស្មានល្អបំផុតដោយផ្អែកលើការស្រាវជ្រាវដែលមាន ហើយវាក៏ជាកម្មវត្ថុដ៏ពេញនិយមនៃការជជែកញែកដោយផ្អែកលើភស្តុតាងថ្មី។ ទោះបីជាមានការរីករាលដាលនៃរោគរាតត្បាតពីមួយឆ្នាំទៅមួយឆ្នាំមិនព្រមឈប់ឈរ ពាសពេ​ញពិភពលោក និងប្រវិត្តសាស្រ្តយ៉ា​ងណាក៏ដោយយើងអាចមើលឃើញពីនិន្នាការនៃការកាត់បន្ថយអត្រាមរណភាពបន្តិចម្តងៗដែរ។

តាមដានការឆ្លង
អ្នកវិទ្យាសាស្ត្រប្រើវិធានការជាមូលដ្ឋានដើម្បីតាមដានការឆ្លងនៃជម្ងឺដែលគេហៅថាចំនួនបន្តពូជដែលត្រូវបានគេស្គាល់ថា R0 ឬ“ R naught” ។ ចំនួននេះប្រាប់យើងពីចំនួនមនុស្សដែលងាយទទួលរងគ្រោះ ជាមធ្យមមនុស្សដែលឈឺម្នាក់ៗនឹងឆ្លង។

ដោយ៖ Anthony
ប្រភពអត្ថបទ៖ weforum.org

X
5s