ក្រសួងស្នើឲ្យមានការបិទKTV រោងកុន ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩​



ក្រសួងសុខាភិបាលបានស្នើទៅកាន់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអិភិបាលរាជធានី ខេត្តទាំងអស់ឲ្យបិទរោងកុន  KTV ទាំងអស់ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។

ការធ្វើឡើងនេះក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈមកដល់ពេលនេះកម្ពុជាមានការឆ្លងវីរូសកូរ៉ូណាចំនួន២៤ករណីហើយ។

X
5s