ក្រសួង​ប្រកាសពីការឡើង​កំដៅ ​ប្រហែលជាអាច​ជួយ​បន្ថយការរីករាលដាលកូវីដ ១៩​



តាមការចេញផ្សាយពីក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមិនា ឆ្នាំ២០២០ ស្តីពីការព្យាករណ៍អាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០២០ នេះថា ធាតុអាកាសជារួមនៅក្នុងប្រទេស អប្បរមា ២៦អង្សាសេ និងអតិបរមាអាចឡើងដល់ ៣៩អង្សាសេ។ 

ក្រោមលក្ខខណ្ឌអាកាសធាតុបែបនេះ ​អាច​ជាកត្តាអំណោយផលមួយសម្រាប់កម្ពុជា បើ​ទោះបីជាមិនបានទំហំធំ ក៏​អាច​មាន​ចំណែក​ណា​មួយ​ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលឆាប់រហ័សនៃវីរុសកូរ៉ូណា ព្រោះកំដៅថ្ងៃ និងសីតុណ្ហភាពក្តៅជាកត្តាដ៏សំខាន់អាចជួយសម្លាប់វីរុសកូរ៉ូណាបាន។

ប្រភព​ពី៖ ក្រសួងធនធានទឹក និងឧតុនិយម

បើយោងតាមប្រសាសន៍លោកវេជ្ជបណ្ឌិត John Nicholls សាស្រ្តាចារ្យរោគសាស្រ្តនៃសកលវិទ្យាល័យហុងកុង University of Hong Kong បាននិយាយថា កត្តា៣ យ៉ាងដែលវីរុសរួមទាំងកូរ៉ូណាមិនចូលចិត្តគឺ ពន្លឺថ្ងៃក្ដៅ សីតុណ្ហភាពក្ដៅ និងការលាងសម្អាត។ 

១) កត្តាពន្លឺថ្ងៃ 
កំដៅថ្ងៃនឹងកាត់បន្ថយសមត្ថភាពនៃការរីកលូតលាស់កោសិការបស់វីរុសបានពាក់កណ្តាល ជីវិតដែលវីរុសអាចរស់នៅបានក្រោមពន្លឺថ្ងៃត្រឹមតែពី ២.៥នាទីទេ ដូច្នេះកម្ដៅថ្ងៃពិតជាជម្រើសល្អខ្លាំងណាស់ក្នុងការសម្លាប់មេរោគ និងពពួកវីរុស។ 

កម្ពុជា គ្មានលក្ខខណ្ឌសីតុណ្ហភាពដូច ប្រទេសចិន អ៊ីតាលី  កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងបណ្ដាប្រទេសដែលកំពុងត្រូវបានវីរុសវាយប្រហារខ្លាំង នាពេលនេះទេ ពោលកម្ពុជាជាប្រទេសដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ ដែលមិនអំណោយផលសម្រាប់ការរស់នៅរបស់វីរុសកូរ៉ូណា ឬពពួកវីរុសផ្សេងៗទៀតបានយូរឡើយ។ 

២) កត្តាអាកាសធាតុក្តៅ
លោក Deutsche Welle ក៏បានដកស្រង់សម្តីរបស់លោក Thomas Pietschmann អ្នកជំនាញខាងរោគសាស្ត្រមកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងពិសោធន៍រោគឆ្លងនៃប្រទេសអាឡឺម៉ង់បាននិយាយថាមេរោគនេះមិនមានភាពធន់នឹងកំដៅខ្លាំងទេដែលមានន័យថាមេរោគឆាប់ងាប់នៅពេលសីតុណ្ហភាពឡើងខ្ពស់។

ប្រទេសដែលកំពុងមានការឆ្លងរាលដាលខ្លាំងទាំងប៉ុន្មានក្នុងពិភពលោកនាពេលនេះ សុទ្ធសឹងជាប្រទេសដែលមានអាកាសធាតុត្រជាក់ ឯសីតុណ្ហភាពស្ទើរតែមិនបាន ១០អង្សារផង ជាហេតុធ្វើឲ្យប្រទេសទាំងនោះមានលទ្ធភាពខ្ពស់ក្នុងការរក្សាជីវិត និងបង្កើនអត្រាឆ្លងរាលដាល។ ដោយឡែកប្រទេសកម្ពុជា ពិសេសបច្ចុប្បន្ន មានសីតុណ្ហភាពក្តៅចន្លោះពី ២៥ ទៅ ៣៩អង្សារ ដែលជាកត្តាល្អមួយជួយរារាំង ទប់ស្កាត់រស់រានមានជីវិតនៃវីរុសកូរ៉ូណា។ 

៣) ការលាងសម្អាត
ទោះបីជាយ៉ាងណា យើងទាំងអស់គ្នាបានដឹងហើយថាការលាងសម្អាតដៃ និងខ្លួនប្រាណជារឿងមួយចាំបាច់បំផុតដេលយើងត្រូវធ្វើដើម្បីការពារ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃវីរុសកូរ៉ូណា។ ការណែនាំពីមន្ត្រីនៃក្រសួងសុខាភិបាល គឺទាមទារឲ្យមនុស្សគ្រប់គ្នារក្សាអនាម័យ ឲ្យបានជាប់លាប់បំផុតពិសេស និងជំហានដំបូងបំផុតគឺការសម្អាតដៃរបស់យើងតែម្តង៕

ដោយ៖ យ៉ាយ៉ា

 

X
5s