Breaking News៖ កម្ពុជារកឃើញ ៩ករណីទៀត នៅថ្ងៃទី១៧ នេះ សរុបកើនដល់ ៣៣នាក់
កម្ពុជារកឃើញអ្នកវិជ្ជមានវីរុស Covid19 ថ្មី ចំនួន ៩នាក់បន្ថែមទៀត នៅថ្ងៃទី១៧ ខែមីនានេះ ដោយក្នុងនោះមានបងប្អូនខ្មែរឥស្លាម ៦ នាក់ដែលទើបត្រលប់មកពីចូលរួមកម្មវិធីនៅម៉ាឡេស៊ី និងជនជាតិម៉ាឡេស៊ី ៣នាក់ផ្សេងទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដែលទើបចេញផ្សាយអម្ប៉ាញ់មិញនេះ។
ខេត្តក្រុងដែលមានករណីវិជ្ជមាននេះមាន៖
- ភ្នំពេញ៖ ខ្មែរឥស្លាម ២នាក់
- សៀមរាប៖ ខ្មែរឥស្លាម ១នាក់
- កំពង់ឆ្នាំង៖ ខ្មែរឥស្លាម ១នាក់
- កែប៖ ជនជាតិម៉ាឡេស៊ី ៣នាក់
- កោះកុង៖ ខ្មែរឥស្លាម ១នាក់
- ត្បូងឃ្មុំ៖ ខ្មែរឥស្លាម ១នាក់