ស្ថានទូតចិននៅកម្ពុជា ប្រកាសពីការរកឃើញវ៉ាក់សាំង Covid19 ដោយ​ក្រុមអ្នកវិទ្យាសាស្ត្រយោធាចិន​



ស្ថានទូតសាធារណរដ្ឋប្រជាមានិត្យចិន ប្រចាំនៅកម្ពុជា បាន​ផ្សាយនៅ​តាម​បណ្ដាញសង្គមផ្លូវការរបស់ខ្លួននាប៉ុន្មាននាទីមុននេះថា  ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តយោធារបស់ចិន បាន​រក​ឃើញវ៉ាក់សាំង Covid19 យ៉ាងជោគជ័យ។ ​ 

​បេសកកម្ម​ដែល​ដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19 យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ»។

X
5s