រាជរដ្ឋាភិបាលអំពាវនាវអ្នកសារព័ត៌មានមិនគួរបញ្ជាក់អត្តសញ្ញាណជាតិសាន៍លើអ្នកមានកូវីដ ១៩ ទេ​



គិតមកទល់ព្រឹកថ្ងៃពុធទី ១៨ ខែមិនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជា​បានបញ្ជាក់ថា ករណីផ្ទុកវីរុសកូវីដ ១៩ កើនឡើងដល់ ៣៥ នាក់ហើយ បន្ទាប់ពីទទួលបានលទ្ធផលតេស្តិ៍វិជ្ជមាន ២បន្ថែមទៀតលើជនជាតិម៉ាឡេស៊ី។ 

ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋាមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានធ្វើការអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ មិនចាំបាច់បញ្ចេញអត្តសញ្ញាណអ្នកដែលមានផ្ទុកវីរុសកូវីដ ១៩ នោះទេ ពោលគឺមិនគួរបញ្ជាក់ថា ជាខ្មែរឥស្លាម ឬ ខ្មែរចិនអ្វីនោះទេ បើពួកគាត់ជាជនជាតិខ្មែរ មានសញ្ជាតិខ្មែរ ដាក់ត្រឹមតែជាជនជាតិខ្មែរគឺគ្រប់គ្រាន់។ ការធ្វើបែបនេះវាចាំបាច់បំផុតដើម្បីកុំឲ្យមានការរើសអើងពូជសាន៍ណាមួយកើតមានឡើងក្នុងសហគមន៍ ឬសង្គម ទៅលើអ្នកដែលមានផ្ទុកវីរុសកូវីដ ១៩ ហើយក៏ជាការចៀសវាងធ្វើឲ្យពួកគាត់បាក់ទឹកចិត្តដោយសារការរើសអើងនេះ។ 

គួរបញ្ជាក់ថា ការថ្លែងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០២០នេះ៕

 

X
5s