អាកាសធាតុក្តៅដូចកម្ពុជាអាចសម្លាប់កូវីដ១៩បានមែនឬ?
អ្នកជំនាញផ្នែកសុខភាពបានលើកឡើងថាការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងវីរុសនៅអាស៊ីអាគ្នេយ៍ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ស្របពេលដែលមានការកើនឡើងនូវការសង្ស័យលើទ្រឹស្តីដែលថាអាកាសធាតុក្តៅអាចរារាំងការរីករាលដាលនៃវីរុសនេះ។ នេះជាហេតុនៃការផ្តល់ក្តីសង្ឃឹមដល់បណ្តាប្រទេសនៅប៉ែកខាងអឺរ៉ុប និងសហរដ្ឋអាមេរិកនៅពេលដែលពួកគេឈានដល់ខែនិទាយរដូវ។ ក៏ប៉ុន្តែនៅក្នុងបណ្តាប្រទេសពីឥណ្ឌូនេស៊ី ទៅថៃ ទៅម៉ាឡេស៊ី និងហ្វីលីពីនបានពិនិត្យឃើញថាមានករណីថ្មីកើនឡើងជារៀងរាល់ថ្ងៃនៃដំណើរការរីករាលដាលនៃជម្ងឺឆ្លងនេះ។
ទោះបីជាមានពាក្យចចាមរាមផ្សេងទៀតថាវាមានភាពស្រដៀងគ្នាទៅនឹងជម្ងឺគ្រុនផ្តាសាយ (SARS) កាលពី២០០២-២០០៣ ក្នុងរដូវរងារដែលមានការរីករាលដាលខ្លាំងក្លា នឹងធូរស្បើយវិញនៅរដូវក្តៅក៏ដោយ ក៏គេមិនបានចាត់ទុក (COVID-១៩) មានដំណើរការដូចគ្នានោះដែរ។
អង្គការសុខភាពពិភពលោក (The World Health Organisation) បានបញ្ជាក់យ៉ាងច្បាស់ៗថា “មកទល់នឹងពេលនេះមិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថាសីតុណ្ហភាពដើរតួនាទីសំខាន់ក្នុងការទប់ស្កាត់ការផ្ទុះជម្ងឺនេះនោះទេ ប៉ុន្តែអ្នកជំនាញផ្សេងៗទៀតកំពុងតាមដាន ក៏ដូចជាត្រួតពិនិត្យចំពោះករណីនេះ”។
លោក Sugiyono Saputra អ្នកស្រាវជ្រាវផ្នែកមីក្រូជីវសាស្ត្រនៅវិទ្យាស្ថានវិទ្យាសាស្ត្រឥណ្ឌូណេស៊ី (Micribiology Researcher at The Indinesian Institute of Sciences) បានមានប្រសាសន៍ថា “រឿងដែលថាអាកាសក្តៅអាចសម្លាប់មេរោគថ្មីបាននោះគ្រាន់តែជាកត្តាមួយតែប៉ុណ្ណោះ វាមានកត្តាជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងមនុស្សនឹងមនុស្សបន្ថែមទៀត”។
ទន្ទឹមនឹងការផ្លាស់ប្តូរសីតុណ្ហភាពវាត្រូវបានគេគិតថាភាពខុសគ្នានៃឥរិយាបថរបស់មនុស្ស និងមុខងារប្រព័ន្ធភាពស៊ាំរបស់មនុស្សក៏ដើរតួយ៉ាងសំខាន់នៅក្នុងគំរូនេះដែរ នេះបើយោងតាម Fullfact.org៕
អត្ថបទទាក់ទង៖ ចិនអនុញ្ញាតិឲ្យអ្នកវិទ្យាសាស្ត្រខ្លួនធ្វើតេស្តវ៉ាក់សាំងជំងឺកូវីដ១៩
ដោយ៖ Anthony