រឿងមួយចំនួនដែលអ្នកគួរយល់ដឹងដើម្បីការពារខ្លួនពីវីរុសកូរ៉ូណា​



វីរុសកូរ៉ូណារីករាលដាលដោយសារមេរោគ ដែលសាយភាយចេញពីអ្នកជំងឺតាមរយៈការក្អក និងកណ្តាស ហើយចម្លងទៅកាន់មនុស្សម្នាក់ទៀតតាមរយៈ ខ្យល់ដង្ហើម មាត់ និងភ្នែក។ ហេតុនេះ អ្នកត្រូវ៖

  • នៅឃ្លាតឆ្ងាយ យ៉ាងហោចណាស់ ១ម៉ែត្រពីអ្នកជំងឺ
  • ជៀសវាងការចូលរួមក្នុងទីប្រជុំជន
  • បើអ្នកមានផ្ទុកវីរុសកូរ៉ូណា សូមពាក់ម៉ាសការពារឲ្យបា​នត្រឹមត្រូវ ដើម្បីជៀសវាងការចម្លងទៅកាន់អ្នកដទៃ

មេរោគដែលសាយភាយចេញពីអ្នកជំងឺអាចនឹងតោងជាប់នៅនឹងដៃហើយនិងសំភារៈទាំងឡាយដែលអ្នកជំងឺបានប៉ះពាល់ ហេតុនេះអ្នក ដូចនេះមិនត្រូវយកដៃញីភ្នែក ក៏ប៉ៈពាល់ផ្ទៃមុខរបស់អ្នកបន្ទាប់ពីអ្នកបានចូលរួមក្នុងទីប្រជុំជនក៏បានប៉ះពាល់សម្ភារៈសារធារណៈទាំងឡាយ។

មេរោគអាចស្ថិតនៅលើសម្ភារៈប្រើប្រាស់ទាំងឡាយរហូតដល់៤៨ម៉ោងឯណោះ ហេតុនេះអ្នកត្រូវលាងដៃរបស់អ្នកជាប្រចាំជាមួយសាប៊ូ អាល់កុល ទឹកសម្លាប់មេរោគ។ វីរុសនេះអាចរស់នៅក្នុងខ្យល់រយៈពេល៣ម៉ោង រស់នៅលើរបស់របរស្ពាន់រយៈពេល៤ម៉ោង រស់នៅលើក្រដាសកាតុងរយៈពេល២៤ម៉ោង និងអាចរស់នៅលើដែកនិងប្លាស្ទិកបានរហូតដល់២ទៅ៣ថ្ងៃ។

សូមកុំភ្លេចថាអ្នកដែលមានផ្ទុកវីរុសកូរ៉ូណាអាចនឹងគ្មានចេញរោគសញ្ញា ប៉ុន្តែពួកគេនៅតែអាចចម្លងជំងឺទៅដល់អ្នកដទៃបានដដែល៕

អត្ថបទទាក់ទង៖ ការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាការចូលរួមយ៉ាងសំខាន់ប្រឆាំងនឹងការចម្លងវីរុសកូវីដ ១៩​

ដោយ៖ ជា ឧត្តម្ភ

 

 

X
5s