ការសិក្សា៖ ៩៩% នៃអ្នកស្លាប់ដោយវីរុសកូរ៉ូណានៅអ៊ីតាលី សុទ្ធតែមានជំងឺដទៃជាប់ខ្លួន​



តាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាលអ៊ីតាលីបានរកឃើញថា ៩៩%នៃអ្នកដែលស្លាប់ដោយសារ វីរុសកូរ៉ូណា គឺពួកគេសុទ្ធតែអ្នកជំងឺមានផ្ទុកជំងឺដទៃផ្សេងទៀត។

វិទ្យាស្ថានវេជ្ជសា្រស្តក្នុងទីក្រុងរ៉ូមរកឃើញថា មានអ្នកស្លាប់តែបីនាក់ ឬ ០,៨% ប៉ុណ្ណោះនៃអ្នកស្លាប់ សរុបនៅអ៊ីតាលីដោយសារវីរុសកូរ៉ូណា ដែលគ្មានផ្ទុកជំងឺជាប់ខ្លួន។

ប្រមាណជាពាក់កណ្តាលនៃអ្នកដែលបានស្លាប់ មានផ្ទុកជំងឺចំបងៗជាប់ខ្លួនយ៉ាងហោ​ចណាស់ ៣ករណី ហើយប្រហែលជា ១ភាគ៤ទៀត មានផ្ទុក១ឬ២ករណី ដោយក្នុងនោះអ្នកផ្ទុកជំងឺលើសឈាមមានជាង ៧៥ភាគរយ, មានជំងឺទឹកនោមផ្អែមមានប្រហែល៣៥ភាគរយ និង អ្នកមានជំងឺ បេះដូង១ភាគ៣។

អ្នកដែលស្លាប់ដោយសារជំងឺកូរ៉ូណានៅអ៊ីតាលី មានអាយុជាមធ្យម ៧៩.៩ឆ្នាំ ខណៈឯ គិតត្រឹមថ្ងៃទី១៧ ខែមីនា អ្នកស្លាប់ដែលមានអាយុក្រោម៥០ឆ្នាំ មាន១៧នាក់ និងអ្នកស្លាប់ដែលមានអាយុក្រោម៤០ឆ្នាំ គឺសុទ្ធតែជាបុរសដែលមានជំងឺធ្ងន់ធ្ងរ៕

អត្ថបទទាក់ទង៖ ចិនប្រកាស គ្មានការឆ្លងកូវីដ១៩ក្នុងខេត្តហ៊ឺបៃ ជាលើកដំបូង

ដោយ៖ ជា ឧត្តម្ភ

 

 

X
5s