អ្នកវិទ្យាសាស្រ្តចិនសម្រេចប្រើថ្នាំផ្តាសាយ Avigan របស់ជប៉ុន ព្យាបាលវីរុសកូវីដ១៩
អ្នកសិក្សាស្រាវជ្រាវចិនបានសម្រេចជាផ្លូវការក្នុងការប្រើថ្នាំប្រឆាំងនឹងជំងឺផ្តាសាយ (Avigan) ដែលផលិតដោយក្រុមហ៊ុនមួយរបស់ជប៉ុន Fujifilm Toyama Chemical ក្នុងការព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ នេះបើយោងតាមការចុះផ្សាយ NHK WORLD-JAPAN។
លោក Zhang Xinmin ប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ការអភិវឌ្ឍជីវបច្ចេកវិទ្យា (Director of the National Center for Biotechnology Development) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារថាថ្នាំនេះត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពក្នុងការសាកល្បងនៅក្នុងគ្លីនិកដោយអង្គការវេជ្ជសាស្ត្រពីរនៅក្នុងប្រទេស។
លោក បន្តថា ឱសថនេះបានសាកល្បងនៅទីក្រុង Wuhan និង Shenzhen ដែលជាមួយអ្នកជំងឺ ៣៤០ នាក់បន្ថែមនាក់នៅក្នុងទីក្រុង Wuhan និង Shenzhen ដោយបានគេរកឃើញថា៖
- អាចកាត់បន្ថយកម្តៅពីមុនជាមធ្យមរយៈពេលពី ៤,២ ថ្ងៃ មកត្រឹម ២,៥ ថ្ងៃ
- អាចបំបាត់ក្អកបានជាមធ្យម ៤,៥៧ ថ្ងៃ បើធៀបនឹងអ្នកមិនបានប្រើថ្នាំគឺ ៥,៩៨ ថ្ងៃ
- កាត់បន្ថយរយៈជំងឺជាមធ្យម ៤ថ្ងៃ បើធៀបនឹងរយៈពេលមុនជាមធ្យមរហូតដល់ ១១ ថ្ងៃឯណោះ
- ការពិសោធន៍បង្ហាញដោយកាំរស្មី X ថាចំពោះអ្នកដែលបានប្រើថ្នាំនេះមានស្ថានភាពសួត មានលក្ខណៈប្រសើរជាងរហូតដល់ ៩១% ធៀបនឹងអ្នកមិនបានប្រើប្រាស់ថ្នាំនេះដែលមានមាន ៦២%៕
អត្ថបទទាក់ទង៖ មន្ត្រីជាន់ខ្ពស់ចិន៖ ថ្នាំផ្ដាសាយ Favipiravir ប្រសិទ្ធភាពខ្ពស់ព្យាបាល Covid19!
ដោយ៖ Anthony