កម្ពុជារកឃើញអ្នកឆ្លង ១០ករណីថ្មី មានម៉ាឡេស៊ី ៦នាក់ ក្នុងនោះមាន ២ករណីដំបូងឆ្លងពីស្វាមី
ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន១០នាក់បន្ថែមទៀត មានជនជាតិខ្មែរចំនួន ៤នាក់ ដែលវិលត្រឡប់ពីម៉ាឡេស៉ី និង ៦នាក់ទៀតជាជនជាតិម៉ាឡេស៊ី។
ក្នុង ១០ករណីនោះរួមមាន៖
- ២ ករណីលើស្រ្តីជនជាតិខ្មែរអាយុ ៣៥ឆ្នាំ និងបុរសជាប្ដីអាយុ៤៥ឆ្នាំ ក្នុងខេត្តបាត់ដំបង
- ១ ករណីលើបុរសជនជាតិខ្មែរអាយុ ៦០ឆ្នាំ នៅខេត្តកណ្ដាល
- ១ ករណីលើជនជាតិខ្មែរនៅភ្នំពេញ អាយុ៣៤ឆ្នាំ
- ៦ ករណីជនជាតិម៉ាឡេស៊ី ក្នុងខេត្តកំពង់ចាម
គួរឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧ករណីហើយ៕