អាមេរិកសម្រេចប្រើឱសថគ្រុនចាញ់ ស្រដៀងនឹងការអះអាងរបស់ ចិនដែរសម្រាប់ព្យាបាលកូវីដ១៩
កាលពីពេលកន្លងទៅថ្មីៗនេះ លោកវេជ្ជបណ្ឌិត David Agus នៅសហរដ្ឋអាមេរិច បានផ្តល់បទសម្ភាសន៏ទៅកាន់ស្ថានីយន៍ ទូរទស្សន៏អាមេរិច CBS NEWS ស្តីអំពីថ្នាំ ២ប្រភេទ ដែលមានលទ្ធភាពអាចព្យាបាលអ្នកជំងឺ Covid-19បានគឺ Hydroxychloroquine និង remdesivir។ បច្ចុប្បន្នភាពចុងក្រោយនេះ បើតាមការចុះផ្សាយរបស់ Channel News Asia បានរាយការណ៍ថា សហរដ្ឋអាមេរិកប្រកាសឱ្យប្រើថ្នាំ Hydroxychloroquine និង Chloroquine សម្រាប់ព្យាបាលកូវីដ១៩ជាផ្លូវការ តែមិនបញ្ជាក់អំពី Remdesivir ទេ។
លោកវេជ្ជបណ្ឌិត David Agus ធ្លាប់បានលើកឡើងថា៖ «Hydroxychloroquine ជាថ្នាំប្រើសម្រាប់ព្យាបាលអ្នកជំងឺ គ្រុនចាញ់ និង អ្នកឈឺសន្លាក់ ដែលមានមុខងារចំបងពីរគឺ កាត់បន្ថយការឈឺចាប់ និង ទប់ស្កាត់ការរីករាលដាលនៃពពួកមេរោគ ដែលវាក៏មានប្រសិទ្ធភាពចំពោះអ្នកជំងឺ Covid-19ដូចគ្នា»។
លោកបានបន្តថា “Hydroxychloroquine ជាប្រភេទថ្នាំគ្រាប់ ខណៈឯ remdesivir ជាប្រភេទថ្នាំចាក់ ដែលប្រើដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។ មេរោគដែលចូលទៅក្នុងកោសិការាងកាយរបស់យើង នឹងបំបែងខ្លួនជាបន្តបន្ទាប់ ហើយថ្នាំនេះនឹង ផ្តល់ផលដល់អ្នកជំងឺ តាមរយៈការទប់ស្កាត់ការរីករាលដាលនេះ”។
លោកបានបន្ថែមថា៖ «ខ្ញុំចង់ឱ្យ អ្នកជំងឺ Covid-19ទាំងឡាយ ប្រឹក្សាជាមួយក្រុមគ្រូពេទ្យរបស់ពួកគេ ក្នុងពេលនេះ ដើម្បីប្រើប្រាស់ថ្នាំនេះ។ វាជាប្រភេទថ្នាំ ដែលបានអនុម័តដោយ FDA (ស្ថាប័នចំណី អាហារ និង ឱសថរបស់សហរដ្ឋអាមេរិក)ចំពោះការប្រើប្រាស់ទៅមុខជំងឺច្រើនប្រភេទ។ មិនមែនអ្នកជំងឺ Covid-19ទាំងអស់ សុទ្ធតែត្រូវប្រើថ្នាំនេះទេ តែពួកគេទាំងឡាយលគួរតែពិភាក្សាជាមួយក្រុមគ្រូពេទ្យរបស់គេអំពីរឿងនេះ វានៅមានសង្ឃឹម»។
ការប្រកាសរបស់អ្នកជំនាញសហរដ្ឋអាមេរិកនាពេលនេះ ហាក់មិនខុសប៉ុន្មានពីការប្រកាសរបស់ចិននាពេលកន្លងមក។ បើតាមការផ្សាយពីស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា លោកស្រី Sun Yanrong អនុប្រធានមជ្ឈមណ្ឌលជីវសាស្រ្តនៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចិនមានប្រសាសន៍ថា ផ្អែកលើការស្រាវជ្រាវព្យាបាលជាក់ស្តែងដែលត្រូវបានរៀបចំឡើងដោយស្ថាប័នព្យាបាលដំណាក់កាលដំបូង លទ្ធផលបានបញ្ជាក់ឲ្យឃើញថា សារធាតុ Chloroquine Phosphate ដែលព្យាបាលជំងឺគ្រុនចាញ់ អាចព្យាបាលជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបានយ៉ាងមានប្រសិទ្ធភាព។ ចុចអានលម្អិតនៅទីនេះ... ស្ថានទូតចិន៖ សារធាតុ Chloroquine Phosphate ថ្នាំជំងឺគ្រុនចាញ់ អាចព្យាបាល Covid-19 បាន
អត្ថបទទាក់ទង៖ អ្នកវិទ្យាសាស្រ្តចិនសម្រេចប្រើថ្នាំផ្តាសាយ Avigan របស់ជប៉ុន ព្យាបាល វីរុសកូវីដ១៩
អត្ថបទទាក់ទង៖ មន្ត្រីជាន់ខ្ពស់ចិន៖ ថ្នាំផ្ដាសាយ Favipiravir ប្រសិទ្ធភាពខ្ពស់ព្យាបាល Covid19!
ដោយ៖ ជា ឧត្តម្ភ