សញ្ញាណទាំង ៥បង្ហាញថា អ្នកកំពុងមានប្រពន្ធ័ភាពស៊ាំចុះខ្សោយ
តើធ្វើម៉េចទើបដឹងថា ប្រព័ន្ធភាពស៊ាំរបស់អ្នកខ្សោយ? ប្រព័ន្ថភាពសុាំមានសារសំខាន់ក្នុងការការពារសារពាង្គកាយទប់ទល់ទៅនឹងជំងឺឆ្លងផ្សេងៗ ជាពិសេសនៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងរងគ្រោះដោយសារដោយសារកូវីដ ១៩ ហើយដោយអ្នក ជំនាញអះអាងថា ប្រព័ន្ធភាពស៊ាំរឹងមាំល្អអាចទប់ទល់ទៅនឹងជំងឺនេះបាន។ នៅថ្ងៃនេះ Bizkhmer សូមណែនាំប្រិយមិត្តមកដឹងពីអត្តសញ្ញាណចំនួន ៥ ដែលបញ្ជាក់ថាប្រព័ន្ធភាពស៊ាំរបស់អ្នកកំពុងទន់ខ្សោយ និងស្វែងយល់ពីវិធិធ្វើឲ្យប្រព័ន្ធភាបស៊ាំរឹងមាំល្អ។
១. ស្រេសខ្លាំង
យោងតាមរបាយការណ៍ដែលចេញដោយ សមាគមចិត្តវិទ្យាអាមេរិចបានបង្ហាញថា ស្រេសធ្វើឲ្យប្រពន្ធ័ភាពស៊ាំរបស់មនុស្សចុះខ្សោយ។ លោក Nadia Hasan, DO វេជ្ជបណ្ឌិតនៅ Delancey Internal Medicine បានបកស្រាយថា នេះដោយសារតែស្រ្តេសធ្វើឲ្យកម្រិត lymphocytes ក្នុងរាងកាយរបស់មនុស្ស ជាកោសិកាឈាមសរដែលប្រឆាំងនឹងមេរោគ ធ្លាក់ចុះខ្សោយ។ កម្រិត lymphocytes កាន់តែទាប កាន់តែធ្វើឲ្យងាយឆ្លងជំងឺពីខាងក្រៅ។
២. ផ្តាសាយញឹកញាប់
វាជារឿងធម្មតាទេក្នុងការកើតមានជំងឺផ្តាសាយ តែបើសិនជាអ្នកកើតមានវាញឹកញាប់ នោះវាជាសញ្ញាណដែលបង្ហាញថា ប្រពន្ធ័ភាពស៊ាំក្នុងរាងកាយរបស់អ្នកមានភាពទន់ខ្សោយហើយ។
៣. មុខរបួសមិនងាយជា
រាងកាយរបស់អ្នកព្យាបាលមុខរបួសដោយសារការបញ្ជូនសារធាតុចិញ្ចឹមតាមរយៈឈាមទៅកាន់មុខ របួសដើម្បីជួយបង្កើតស្បែកថ្មី។ ដំណើរការនេះអាស្រ័យលើកោសិកាប្រពន្ធ័ភាពស៊ាំដែលរឹងមាំ។ បើ ប្រពន្ធ័ភាពស៊ាំរបស់អ្នកចុះខ្សោយ ការព្យាបាលមុខរបួសក៏យឺតយ៉ាវដូចគ្នាដែរ។
៤. ឆ្លងជំងឺញឹកញាប់
វិទ្យាស្ថានផ្នែកជំងឺអាលាក់ស៊ី និងប្រពន្ធ័ភាពស៊ាំនៅសហរដ្ឋអាមេរិចបានផ្តល់របាយការណ៍អំពីសញ្ញាណនៃភាពចុះខ្សោយប្រពន្ធ័ភាពស៊ាំចំពោះយុវវ័យដែលមានដូចជា៖
- មានជំងឺឆ្លងតាមត្រចៀកលើសពី៤ដងក្នុង១ឆ្នាំ
- មានជំងឺរលាកសួត២ដងក្នុង១ឆ្នាំ
- មានជំងឺរ៉ាំរ៉ៃលើសពី៣ដងក្នុង១ឆ្នាំ
៥. អស់កម្លាំងគ្រប់ពេល
បើអ្នកគេងបានគ្រប់គ្រាន់ ប៉ុន្តែនៅតែអស់កំលាំង ឬ នឿយហត់ជាប្រចាំទៀត វាជាសញ្ញាណដែលបង្ហាញថា ប្រពន្ធ័ភាពស៊ាំរបស់អ្នកទន់ខ្សោយហើយ។
វិធីដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក៖
ប្រសិនបើ អ្នកមានសញ្ញាព្រមានខាងលើនេះមានន័យថា អ្នកត្រូវតែយកចិត្តទុកដាក់ធ្វើឲ្យប្រព័ន្ធភាព ស៊ាំរបស់អ្នកល្អប្រសើរឡើងវិញ។ ការផ្លាស់ប្ដូររបៀបរស់នៅ និង ទម្លាប់ថ្មីមួយចំនួនដូចខាងក្រោម នេះ អាចធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នករឹងមាំ និង មានសុខភាពល្អ៖
- បរិភោគរបបអាហារឲ្យមានតុល្យភាព
- គេងឲ្យបានគ្រប់គ្រាន់
- ធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់
- ឧស្សាហ៍លាងដៃរបស់អ្នក
- ការពារសារពាង្គកាយដោយការចាក់វ៉ាក់សាំងបង្ការ
- រក្សាទម្ងន់ឲ្យបានត្រឹមត្រូវ
- កុំជក់បារី ឬ ទទួលទានគ្រឿងស្រវឹងច្រើនជ្រុល
- ព្យាយាមកាត់បន្ថយស្ត្រេស៕
អត្ថបទទាក់ទង៖
ចំណុច ៦ នេះការពារអ្នកពីកូរ៉ូណាខ្លាំងជាងម៉ាស់ និងអាល់កុលលាងដៃទៀត
ដោយ៖ ជា ឧត្តម្ភ