Covid19៖ ៣​​ថ្ងៃ​ចុង​ក្រោយ​នេះ ​ថៃ​រក​ឃើញ​​​ ៣៩៩​​​ករណី​ថ្មី​ ​មួយ​ចំនួន​តូច​ឆ្លង​មក​កម្ពុជា​​



ត្រឹម​តែ​ ៣​ថ្ងៃ​ចុង​ក្រោយ​នេះ​ ថៃ​បាន​រក​ឃើញ​ករណី​ឆ្លង​ Covid19 ​ថ្មី​រហូត​ដល់​ ៣៩៩​ករណី​​​ដែល​ជា​ចំនួន​ដ៏​ច្រើន​បើ​ធៀប​នឹង​ការ​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ដំបូង រហូត​ដល់​ថ្ងៃ​ទី​២០​​ខែ​មីនា​ ហើយ​ចំនួន​បាន​កើន​ឡើង​យ៉ាង​គំហុក​នៅ​ត្រឹម​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ ដែល​ក្នុង​នោះ​ក៏​មាន​ករណី​ឆ្លង​ដែន​មក​កម្ពុជា​ដែរ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាល​ថៃ​ ដក​ស្រង់​និង​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍។ 

  • ​​​នៅ​ថ្ងៃទី​២១​ មីនា​​ ​អាជ្ញាធរ​ថៃបានរក​ឃើញ​ ​៨៩​ករណី​
  • ​ថ្ងៃ​ទី​២២ មីនា​ រក​ឃើញ​រហូត​ដល់​ ១៨៨​ករណី 
  • ​ថ្ងៃ​ចន្ទ​ នេះ​​រក​ឃើញ​ ១២២​ ករណីថ្មី​បន្ថែមទៀត។ ​​

បើ​តាម​សេចក្ដី​រាយការណ៍​ពី​ប្រភព​ដដែល​ ​បាន​​ឱ្យ​ដឹង​ថា ចំពោះ​ករណី​ថ្មី​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ​ថា៖

  • ករណី​ ១៨៨​ករណី​ថ្មី​ ថ្ងៃ​ទី​២២ ខែ​មីនា​​
  • ក្នុង​ចំណោម​ករណី​​ឆ្លង​ថ្មីទាំង​នេះ​ មាន​ករណី​ថ្មី​ ១៥ ​​ដែល​មួយ​ចំនួន​​​បានឆ្លង​ដែនមក​​​​កម្សាន្ត​នៅ​ហាង​ផឹកស៊ី​​​នៅ​ប៉ោយប៉ែត​
  • ភាគ​ច្រើន​​ជាប់​ពាក់ព័ន្ធ​នឹង​​ករណី​ផ្ទុះ​ឡើង​​កាល​ពី​មុន​
  • ​ភាគ​ច្រើន​ចូល​ទស្សនា​កម្មវិធី​ប្រកួត​ប្រដាល់​នៅ​សង្វៀន​ លំពីនី​ (Lumpini)
  • ក្នុង​ចំណោម​អ្នក​ឆ្លង​ ភាគ​ច្រើន​ជា​យុវវ័យ​ដែល​ចូលចិត្ត​ដើរ​លេង​ច្រើន​។

ក្នុងចំណោមអ្នកឆ្លង ១២២​ ករណី​ថ្មី​ ថ្ងៃ​ទី ​២៣​ ខែ​មីនា​៖

  • ចំនួន ​២០​ ករណីពាក់ព័ន្ធ​នឹង​ករណី​ចាស់​
  • ១០​ ​ករណី​ជាការនាំ​ចូល​
  • ៩២​ ​ករណី​ដែល​តេស្ត​វិជ្ជមាន​រង់ចាំ​ការ​ស៊ើប​​អង្កេត​បន្ត។

​សូម​បញ្ជាក់​ថា​ មក​ដល់​ពេល​នេះ​ ថៃ​មាន​អ្នក​ស្លាប់​ម្នាក់​ និង​អ្នក​ជាសះស្បើយ​ ៥២​នាក់​ ខណៈ​ ៦៦៨​នាក់​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ៕

ប្រភព៖ Bangkok Post 

X
5s