ខណៈថយចុះចំនួនអ្នកឆ្លង ចិនរឹតបន្ដឹងខ្លាំងលើករណីនាំចូលពីក្រៅប្រទេស
ទីក្រុង Wuhan ជាទីតាំងផ្ទុះឡើងនៃវីរុសកូរ៉ូណា ប៉ុន្តែក្នុងពេលថ្មីៗនេះប្រទេសចិនមួយនេះពិតជាមានការថយចុះនៃចំនួនអ្នកឆ្លងតិចមែនទែន នេះដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់លើការរាតត្បាតនៃវីរុសកាចសាហាវនេះ។
បន្ទាប់ពីមានការឃុំខ្លួនប្រជាជនខ្លួននៅក្នុងផ្ទះរបស់ពួកគេអស់រយៈពេលជាងពីរខែមកនេះ ស្របពេលនៃការបន្ថូរបន្ថយនៃចំនួនអ្នកឆ្លងដែរនោះប្រទេសចិនក៏បានរិតត្បិតកាន់តែតឹងតែងដើម្បីការពារប្រជាជនខ្លួន។ នេះបើតាមការចុះផ្សាយដោយ THEGUARDIAN ។
នៅថ្ងៃចន្ទម្សិលមិញនេះ ចិនបានរាយការណ៍ពីករណីថ្មីត្រឹមតែ ៣៩ តែប៉ុណ្ណោះ ទន្ទឹមនឹងប្រទេសផ្សេងៗទៀត មានការកើននៃចំនួនអ្នកឆ្លងឥតឈប់ឈរជាក់ស្តែងដូចជាសហរដ្ឋអាមេរិក អ៊ីតាលី អេស្ប៉ាញជាដើម។ ហេតុដូច្នេះហើយ ប្រជាជនទាំងអស់ក្នុងប្រទេសមានការស្ងប់អារម្មណ៍ ហើយមានអ្នកខ្លះទៀតបានចាប់ផ្តើមវិលត្រឡប់មកទីកន្លែងកំណើតវិញរៀងៗខ្លួន។
នៅតាមស្រុកតូចៗមួយចំនួនកណ្តាលប្រទេសចិនបានឃើញមានការចាកចេញពីបរិវេណលំនៅដ្ឋានរបស់ពួកគេដោយទៅហាងលក់គេគ្រឿងទេស និងដើរតាមដងផ្លូវជាលើកដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍។ ជាពិសេសកាលពីចុងសប្តាហ៍មុនគេឃើញមានរថភ្លើងដំបូងមានដឹកកម្មករជាង ១ ០០០ នាក់បានមកដល់ទីក្រុងពីខេត្តផ្សេងៗនៃប្រទេសដើម្បីវិលត្រឡប់ទៅធ្វើការរបស់ពួកគេ។
ជាក់ស្តែងដូចជាមន្រ្តីមូលដ្ឋានបាននិយាយថា “ទីក្រុងនេះ (Wuhan) កំពុងបើកដំណើរការជាបណ្តើរៗ ហើយការដឹកជញ្ជូនសាធារណៈនឹងចាប់ផ្តើមឡើងវិញ។”
ចិនក៏មិនបន្ធូរដៃក្នុងការគ្រប់គ្រងការឆ្លងពីក្រៅប្រទេសដែរ ជាពិសេសប្រជាជនខ្លួនដែលធ្វើដំណើរមកពីប្រទេសនានា។ អជ្ញាធារចាត់វិធានការតឹងរឹងការពារការឆ្លងដែលនាំចូលមកពីប្រទេសខាងក្រៅ។ ឧទារណ៍ អ្នកឆ្លង៣៩ករណីកាល់ពីថ្ងៃអាទិត្រសុទ្ធតែជាករណីនាំចូលពីបរទេស ដោយជាពិសេសនិស្សិតចិនដែលត្រលប់មកលេងស្រុកកំណើតវិញ។
យោងតាម INDEPENDENT បានបញ្ជាក់ថាចំពោះនៅ “ទីក្រុងប៉េកាំងវិញត្រូវបានរដ្ឋាភិបាលដាក់អ្នកជំនាញយាមការរួចជាស្រេច និងកាន់តែតឹងរឹងលើការពិនិត្យសុខភាពរបស់អ្នកដំណើរខ្លួននៅឯព្រលានយន្តហោះទាំងអស់។”
អត្ថបទទាក់ទង៖ ធ្លាប់គិតថារួចខ្លួន មីយ៉ាន់ម៉ារកឃើញអ្នកឆ្លងកូវីដ១៩ ២ករណីថ្មីដំបូង
ដោយ៖ Anthony