លោក ត្រាំ ចង់ជួយកូរ៉េខាងជើងទប់ស្កាត់កូវីដ១៩ តែលោក គីមចុងអ៊ុន បែរជាតបបែបនេះវិញ​



ប្រធានាធិបតីអាមេរិក លោក ដូណល ត្រាំ បានផ្ញើរសារផ្ទាល់ខ្លួនមួយទៅមេដឹកនាំផ្ដាច់ការរបស់កូរ៉េខាងជើងលោក Kim Jung Un។ ហើយបើតាមសម្ដីអ្នកស្រី Kim Yo Jung ដែលជាប្អូនស្រីរបស់មេដឹកនាំផ្ដាច់ការរូបនេះបានឱ្យដឹងថាក្នុងលិខិតនោះមានវាចាស្ដីពីគោលបំណងល្អរបស់លោក ដូណលត្រាំ ក្នុងការចង់បង្កើតទំនាក់ទំនងល្អរវាងអាមេរិកនិងកូរ៉េខាងជើងនិងផ្ដល់ជំនួយដល់កូរ៉េខាងជើងក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩ (Covid-19) ខណៈដែលជម្ងឺសាហាវមួយនេះកំពុងតែរាតត្បាតស្ទើរតែគ្រប់ប្រទេសជុំវិញពិភពលោក។

ផ្ទុយទៅវិញ អ្វីដែលលោក Kim Jong Un បានឆ្លើយតបវិញចំពោះគោលបំណងល្អរបស់ លោក ដូណលត្រាំ គឺលោកបាននិយាយថាមកទល់ពេលនេះគឺមិនទាន់មានករណីអ្នកឆ្លងឬផ្ទុកជម្ងឺកូវីដ១៩ នៅលើទឹកដីប្រទេសនេះទេ។ ទោះជាយ៉ាងណាក្ដី មេដឹកនាំផ្ដាច់ការរូបនេះក៍បានមានសេចក្ដីសោមនស្សដែលទទួលបានសារមួយនេះហើយក៍បានសរសើរប្រធានាធិបតីអាមេរិករូបចំពោះទង្វើនិងគោលបំណងល្អរបស់លោកក្នុងការចង់ជួយដល់ប្រទេសរបស់លោកក្នុងការទប់ស្កាត់ជម្ងឺកាចសាហាវនេះ។

អ្នកស្រី Kim Jong Un ក៍បានប្រាប់ថាក្នុងស្ថានភាពច្របុកច្របល់ពីឥទ្ធិពលកូវីដ១៩ នៅជុំវិញពិភពលោកនេះគឺប្រទេសកូរ៉េខាងជើងកំពុងតែព្យាយាមក្នុងការទប់ស្កាត់កុំឱ្យវីរុសនេះលេចមុខឡើងលើទឹកដីខ្លួន។

ក្នុងនោះដែរ អ្នកវិភាគមួយចំនួនមានការព្រួយបារម្ភជាខ្លាំងជាងគេក្នុងប្រទេសកំពូលកុម្មុយនីស្តមួយនេះគឺហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅទន់ខ្សោយនៅឡើយ ដោយបើសិនជាមានករណីផ្ទុះឡើងនៃអ្នកឆ្លងជម្ងឺនេះនៅលើទឹកដីប្រទេសមួយនេះគឺច្បាស់ជាបង្កគ្រោះមហន្តរាយយ៉ាងធំដល់ជីវិតប្រជាជនជាក់ជាមិនខាន៕

ដោយ៖ នឿន វណ្ណៈ

X
5s