ត្រឹមតែ ២០វីនាទីអាចកម្ចាត់វីរុសនៅលើដៃរបស់អ្នកបានយ៉ាងមានប្រសិទ្ធ ដោយវីធីមួយនេះ
មនុស្សគ្រប់គ្នាប្រហែលជាមានការធុញទ្រាន់ខ្លាំងជាមួយនឹងការលាងសម្អាតដៃរបស់អ្នកជាមួយនឹងសាប៊ូ។ តែអ្នកមិនដឹងទេថាដៃរបស់អ្នកទាំងអស់គ្នាបានក្លាយជាប្រភពចម្លងមេរោគដ៏អាក្រក់បំផុតជាក់ស្តែងដួចជាការឆ្លងមេរោគកូវីដ១៩ ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ភាគច្រើនតាមរយៈដៃនេះផ្ទាល់តែម្តង។
យោងតាមការចុះផ្សាយរបស់ CNN ថាការលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗរយៈពេលតែ ២០វិនាទីប៉ុណ្ណោះ អាចធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងការកម្ចាត់មេរោគ ក៏ដូចជាបាក់តេរីផ្សេងៗដែលមានលើដៃ។
លោកវេជ្ជបណ្ឌិត John Williams ប្រធានផ្នែកជម្ងឺឆ្លងនៃកុមារ នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ត Pittsburgh (University of Pittsburgh Medical Center Children's Hospital of Pittsburgh) បាននិយាយថា «ស្ទើរតែរាល់ឆ្នាំមានមេរោគឆ្លងជានិច្ច គ្រាន់តែពួកវាតែជាប៉ារ៉ាស៊ីតដែលតែងតែទំលើមនុស្សជាពិសេសនៅលើដៃនេះតែម្តង ចំណែកឯកូវីដ១៩នេះវិញពួកវាជាមេរោគដែលច្រើនជាប់ទំនៅលើដៃយើងដូចគ្នា តែវាអាចបង្កទៅជាជម្ងឺផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងររហូតធ្វើឲ្យបាត់បង់ជីវិត»។ ដូច្នេះហើយលោកបានបន្តថា អ្នកគួរគប្បីលាងសម្អាតដៃឲ្យបានញឹកញាប់ ក្រោយពីចាប់កាន់អ្វីដែលគិតថាអាចចម្លងមេរោគដល់យើង។
ប្រភពរូបភាព៖ VOX
អង្គការសុខភាពពិភពលោក (WHO) ក៏បាននិយាយដែរថា «កូវីដ១៩នេះ វាអាចទំជាប់នៅលើដៃយើងសិន បន្ទាប់មកបើអ្នកយកដៃដែលមានមេរោគនោះទៅប៉ះនឹងផ្ទៃមុខ នោះវានឹងធ្វើដំណើរទៅកាន់បំពងករបស់អ្នកតាមរយៈ មាត់ ភ្នែក ច្រមុះ មុនពេលដែលធ្វើដំណើរទៅកាន់សួត និងវិវត្តក្លាយជាជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។»
អត្ថបទពាក់ព័ន្ធ៖ WHO៖ ទោះគ្មានការព្យាបាលពិសេស តែ៨១%នៃអ្នកឆ្លងកូវីដ១៩ អាចជាសះស្បើយ១០០% ដោយហេតុផលមួយនេះ
ដូច្នេះពិភពលោកដែលកំពុងពារពេញទៅដោយការរីករាលដាលនៃកូវីដ១៩នេះ វាត្រូវការពឹងផ្អែកលើអ្នកដើម្បីជួយបញ្ឈប់ ផ្តើមចេញពីការថែទាំសុខភាព និងការលាងសម្អាតដៃជាមួយនឹងទឹកអាកុល ឬជាមួយសាប៊ូនឹងទឹកក្តៅឧណ្ហៗ។
តើរឿងសាមញ្ញដូចជា សាប៊ូ និងទឹកក្តៅឧណ្ហៗ ឬការអនាម័យជាមួយទឹកអាល់កុលអាចមានប្រសិទ្ធភាពដូចម្ដេចទៅលើមេរោគទាំងអស់នោះ?
លោក Williams បានប្រដូចវីរុសកូវីដ១៩ នឹងប៉ារ៉ាស៊ីតផ្សេងៗទៀតទៅនឹងជាតិខ្លាញ់ដែលនៅលើស្បែករបស់យើងអីចឹង ហើយយើងអាចប្រើពេលត្រឹមតែ ២០វិនាទីក៏អាចកម្ចាត់វីរុសទាំងអស់នោះបានដែរដោយ៖
- ដំបូងត្រូវលាងដៃរបស់អ្នកជាមួយនឹងទឹកធម្មតាសិន
- រួចហើយដាក់សាប៊ូ និងធ្វើវាឲ្យឡើងជាពពុះ
- រួចអនុវត្តដោយការលាងសម្អាតតាមចន្លោះម្រាមដៃ មេដៃ ឬត្រដុសដៃរបស់អ្នកចុះឡើងៗដែលបណ្តាលឲ្យវីរុស ឬបាក់តេរីងាប់
- កុំភ្លេចក្រចករបស់អ្នកផង
- បន្ទាប់ពីបានធ្វើកាយវិការលាងសម្អាតម្រាមដៃ ឬក្រចករួចហើយ
- រឿងបន្តទៀតត្រូវចាក់ទឹកក្តៅដែលមានសីតុណ្ហភាពទាប (ទឹកក្តៅឧណ្ឌៗ) ប្រសិនបើក្នុងករណីណាមួយអ្នកមិនមានទឹកក្តៅ អ្នកអាចយកទឹកធម្មតាលាងជម្រះសាប៊ូបាន និងចុងក្រោយជូតដៃជាមួយក្រដាសជូតដៃ ឬកន្សែងស្អាតដែលមិនត្រូវបានលកឡំជាមួយនរណាម្នាក់ជាការស្រេច។
នេះជាវិធីសាស្រ្តបែ្លក និងគួរឲ្យចាប់អារម្មណ៍បំផុត ដូច្នេះសាប៊ូ ឬជាតិអាល់កុលមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការប្រឆាំងនឹងការរំលាយសារធាតុរាវដែលមានជាតិខ្លាញ់ ឬវីរុសនេះ៕
អត្ថបទពាក់ព័ន្ធ៖ សូមប្រយត័្ន! អ្នកផ្ទុកជំងឺកូវីដ១៩ ជាច្រើននាក់គ្មានចេញរោគសញ្ញាអ្វីសោះ តែអាចមានរោគសញ្ញាចម្លែកមួយនេះ
ដោយ៖ Anthony