រឿងកូវីដ១៩ទុកមួយឡែក អាមេរិកសាកម៊ីសីលលេង គម្រាមចិន
ខណៈកំពុងផ្ទុះកូវីដ១៩ ជ្រួលច្របល់ទូទាំងពិភពលោក កងទ័ពជើងទឹកអាមេរិកបានធ្វើសមយុទ្ធគ្រាប់ពិតយោធាមួយនៅដែនសមុទ្រហ្វីលីពីន កាលពីថ្ងៃព្រហស្បត្តិ៍ ដែលជាសារចង់ឌឺដង និងគម្រាមចិនដែលទើបផលិតអាវុធទំនើបថ្មីៗ។ នេះបើយោងតាមកាសែត South China Morning Post។
នាវាចម្បាំងប្រឆាំងម៊ីស៊ីលអាមេរិក USS Barry បានធ្វើតេស្តសាកល្បងម៊ីស៊ីលធុនមធ្យម Standard Missile-2 របស់ខ្លួន ដែលមាននាវាខ្នាតយក្ស USS Shiloh ដែលបានសាកល្បងម៊ីស៊ីលអាកាស និងម៊ីស៊ីលការពារសមុទ្រ SM-2 របស់ខ្លួនផងដែរ។
បើបើតាមលោក Zhou Chenming អ្នកវិភាគយោធានៅទីក្រុងប៉េកាំង បានយល់ថា «សមយុទ្ធយោធានេះមិនមែនជារឿងធម្មតានោះទេ វាអាចជាសញ្ញាប្រាប់ទៅកាន់កងទ័ពរំដោះប្រជាជនចិន (People’s Liberation Army)»។
លោក បានបន្តទៀតថា នាវាជើងទឹករបស់អាមេរិកកំពុងព្រួយភ័យអំពីម៊ីស៊ីលថ្មីៗរបស់ចិន ដែលចិនគិតថាវាជាសន្លឹកបៀរក្នុងជម្លោះរវាងប្រទេសមហាអំណាចទាំង២នេះក្នុងតំបន់ ហើយកងនាវាទី៧ (The Seventh Fleet ) របស់អមេរិក ចង់ព្រមានចិនថាខ្លួនអាចកម្តេចម៊ីស៊ីលរបស់មហាយក្សចិនបាន។
ចិនបានអភិវឌ្ឍម៊ីស៊ីល២ប្រភេទដែលអាចគម្រាមកំហែងអាមេរិក ដោយក្នុងនោះមានម៊ីស៊ីលឆ្លងទ្វីប DF-21D និងម៊ីស៊ីលប្រឆាំងនាវា DF-26 ដែលអាចបាញ់បានចង្ងាយ ៤ ០០០គីឡូម៉ែត្រ អាចទៅដល់មូលដ្ឋានទ័ពរបស់អាមេរិកនៅកោះហ្កាម (Guam)។
ដើម្បីជាសារមួយផ្ញើទៅកាន់ប្រទេសចិន ហើយក្នុងន័យមួយទៀតគឺចង់ប្រាប់រុស្សី និងចង់ប្រាប់ទៅដល់ប្រទេសចិនថា ពួកគេអាចទប់ទល់មីស៊ីលកម្រិតខ្ពស់យ៉ាងពិតមែន។
យោងតាមអ្នកអត្ថាធិប្បាយយោធាដែលមានមូលដ្ឋាននៅហុងកុង លោក Song Zhongping បាននិយាយថា «សមយុទ្ធនៅសមុទ្រហ្វីលីពីនគឺដើម្បីពង្រឹងវត្តមានយោធាអាមេរិក នៅក្នុងតំបន់នេះចំពេលមានការភ័យខ្លាចថាអាមេរិកអាចត្រូវបានបង្ខំដោយចិន ហើយសមុទ្រហ្វីលីពីននឹងអាចនឹងត្រូវក្លាយជាសមុទ្រឈាមនៅពេលដែលសង្គ្រាមកើតឡើងនាពេលអនាគត រវាងប្រទេសមហាអំណាចទាំងអស់នោះ។»
គួរបញ្ជាក់ផងដែរថា ការធ្វើសមយុទ្ធគ្រាប់ពិតនេ ស្របពេលមហាអំណាចពិភពលោក កំពុងពង្រឹកកម្លាំងយោធាជាមួយវៀតណាម ហ្វីលីពីន និងសម្ព័ន្ធភាពមួយចំនួនទៀតរបស់ខ្លួន នៅក្នុងតំបន់ ដែលជាយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកដើម្បីគ្រប់គ្រងអំណាចចិនក្នុងតំបន់សមុទ្រចិនភាគខាងត្បូង៕
ដោយ៖ Anthony