សម្តេចតេជោ៖ មិនត្រូវប្រើអបិយជំនឿដើម្បីបណ្តាញកូវីដ១៩ នោះទេ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋាមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩ បានមានប្រសាសន៍ថា យើងមិនត្រូវប្រើអបិយជំនឿ ដើម្បីបណ្តាញកូវីដ១៩។
អបិយជំនឿដែលសម្តេចបានលើកឡើងនោះរួមមាន ទាំងការដាក់មនុស្សចំបើង (ទីងមោង) នៅខាងមុខផ្ទះ ការនិមន្តលោកស្រោចទឹក ។ល។ សម្តេចបានបន្ថែមថា អត់ទាន់មានអ្នកណារកឃើញថ្នាំ អាចព្យាបាលបានពិតប្រាកដនោះឡើយ ដូច្នេះការប្រយុទ្ធប្រឆាំងកូវីដ១៩ គឺការកុំចេញក្រៅផ្ទះ ការពាក់ម៉ាស់ និងការដាកខ្លួនឯងនៅដាច់ដោយឡែកជាដើមប្រសិនបើសង្ស័យថាខ្លួនមានវិជ្ជមានកូវីដ១៩។
ក្រៅពីការណែនាំពលរដ្ឋមិនឲ្យប្រើប្រាស់អបិយជំនឿនេះ សម្តេចចង់ឱ្យគ្រប់សា្ថន អង្គភាព មិនថា ក្រុមហ៊ុនតូចធំ នោះទេត្រូវចូលរួមផ្សព្វផ្សាយពីការការពារមេរោគកូវីដ១៩នេះ៕
អត្ថបទពាក់ព័ន្ធ៖ សម្តេចតេជោ៖ កម្ពុជាត្រៀមជាង ៣ ០០០ បន្ទប់បន្ថែមសម្រាប់អ្នកជំងឺកូវីដ ១៩
ដោយ៖ Anthony