លាងដៃប៉ុណ្ណឹង មិនទាន់គ្រប់ អ្នកជំនាញថា បន្លែនិងផ្លែឈើក៏ត្រូវលាងនឹងសាប៊ូដែរ
សាស្ត្រាចារ្យរងផ្នែកជំងឺឆ្លង វ៉ាក់សាំង និងជំនាញជីវសាស្ត្រ លោក Timothy Newsome នៅសាកលវិទ្យាល័យស៊ីដនីនៃប្រទេសអូស្ត្រាលីបានអះអាងប្រាប់ The Daily Mail ថា គឺស្ទើរតែគ្រប់ផ្ទៃទាំងអស់រួមទាំងបន្លែនិងផ្លែឈើផង គឺពពួកវីរុស Covid19 អាចទុំជាប់ និងរស់នៅបានដូចផ្ទៃផ្សេងៗទៀតដែរ។
ការណ៍នេះហើយដែលធ្វើឱ្យសាស្ត្រាចារ្យរងម្នាក់នេះ ផ្ដល់ជាយោបល់ថា គួរតែលាងបន្លែនឹងសាប៊ូ និងទឹកទៀតផងដើម្បីកម្ចាត់វីរុសនេះបាន។ នេះជាការផ្ដាំផ្ញើដល់ស្ត្រីមេផ្ទះទាំងឡាយដែលងាយនឹងប្រឈមដោយផ្ទាល់នឹងការចាប់កាន់បន្លែ និងផ្លែឈើ។ ការលើកឡើងនេះ ស្របពេលដែលប្រទេសអូស្ត្រាលីបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាល Covid19 ខណៈពេលនេះអូស្ត្រាលីមានអ្នកឆ្លងប្រមាណ សរុប 2,423 នាក់ និងចំនួនអ្នកស្លាប់ ៨ នាក់៕