​​ព្រះ​​អង្គ​ម្ចាស់​​អង់គ្លេស​ ​Charles វិជ្ជមាន​ Covid19 ​ទំនង​​ដោយ​សារ​ព្រះរាជ​សកម្មភាព​​ជាសាធារណៈ​



ព្រះ​អង្គម្ចាស់​ Charles ​បុត្រា​របស់​ព្រះ​មហាក្សត្រី Queen Elizabeth II​ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​​វិជ្ជមាន​លើ​ Covid19​ ហើយ​បច្ចុប្បន្ន​ បាន​និង​កំពុង​ធ្វើ​​ ចត្តាឡីស័ក​ នៅ​ស្តុកឡែន​ ដោយ​ព្រះអង្គ​ឯង។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ CNN។ 

តាម​តាម​ការ​ចុះ​ផ្សាយ​របស់​ប្រភព​ព័ត៌មាន​ដដែល​បាន​​ឱ្យ​ដឹង​ថា​ ​​រោគសញ្ញាទ្រង់​​​​ស្ថិត​នៅ​ក្នុង​​​កម្រិត​​​ស្រាល​ ​ហើយ​ព្រះ​រាជ​សុខភាព​នៅ​ល្អ​រឹងមាំ​នៅ​ឡើយ។ ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​វាយ​តម្លៃ​ឱ្យ​ប្រាកដ​ថា​ ទ្រង់​ដែល​មាន​ព្រះជន្ម ៧១ឆ្នាំ​ ឆ្លង​ពី​ណា​មក​នោះ​ទេ​ ប៉ុន្តែ​សេចក្ដី​រាយការណ៍​ ​គ្រាន់​តែ​បញ្ជាក់​ថា​ ទ្រង់​បាន​ធ្វើ​ព្រះ​រាជ​សកម្មភាព​ជា​ច្រើន​​ជា​សាធារណៈ​ ប៉ុន្មាន​សប្ដាហ៍​ថ្មី​ៗ​នេះ៕​







X
5s