គិត​ត្រឹម​យប់​​ ២៥មីនា​នេះ៖ ​​ទាំងករណី​ថ្មី​កើន​ដល់ ៩៦​ តែ​ជា​សះស្បើយ​ ១០​ករណី​ហើយ​​



គិត​ត្រឹម​យប់​ម៉ោង ៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែ​មីនា​ នេះ កម្ពុជា​មាន​ករណី​ថ្មី​លើ​​អ្នក​ទេសចរ​បារាំង​នៅ​ព្រះសីហនុ​ចំនួន​ ២​ករណី​​​ទៀត​ និង​ខ្មែរ​នៅ​ខេត្ត​កណ្ដាល​ សៀមរាប និង​​ភ្នំពេញ ៣​ករណី​ទៀត​ តែ​ជា​សះស្បើយ​សរុប​ កើន​ដល់ ១០​ករណី​ហើយ។

ដោយ​ឡែក សម្រាប់​អ្នក​​នៅភ្នំពេញ​ គឺ​អាយុ​ ២៧​ឆ្នាំ​ ខណៈ​ដៃគូ​របស់​គាត់​ពិនិត្យ​ឃើញ​អវិជ្ជមាន​ បច្ចុប្បន្ន​កំពុង​ដាក់​សម្រាក​ព្យាបាល​នៅ​ចក្រអង្រែក្រោម។ មិនទាន់មានព័ត៌មានលម្អិតយ៉ាងណា ជុំវិញករណីនៅភ្នំពេញ​ដែល​កើត​លើ​បុរស​អាយុ ២៧​ឆ្នាំរូបនេះ។ ១​ករណី​ទៀត​នៅ​ខេត្ត​សៀមរាប បុរស​អាយុ​ ៣៧​ឆ្នាំ​ ជា​អ្នក​បើកបរ​ឱ្យ​ក្រុម​អ្នក​ទេសចរ​បារាំងនៅខេត្ត​ព្រះសីហនុ។ ដោយ​ឡែក​ ១​ករណី​ចុង​ក្រោយ​នៅ​ខេត្ត​​កណ្ដាល​អាយុ ៥៩​ឆ្នាំ​ឆ្លង​ពីបុរសអាយុ៦០​ឆ្នាំ​ដែល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​កម្មវិធី​សាសនា​នៅ​ម៉ាឡេស៊ី។


 

X
5s