ចុម! អ្នកជំនាញរកឃើញថា ពី៣ ទៅ ១០ភាគរយនៃអ្នកជាសះស្បើយនៅចិន​ ធ្វើតេស្តវិជ្ជមានជាថ្មីម្តងទៀត​



ក្រុមគ្រូពេទ្យជំនាញ​នៅទីក្រុងវូហាន បាន​បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​ និង​ធ្វើតេស្ត​របស់​ខ្លួន​​ថា ​ប្រហែលជា ៣ ទៅ ១០ ភាគរយនៃអ្នក​ជំងឺដែល​បានជាសះស្បើយពីកូវីដ១៩ហើយ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមានម្តងទៀត បន្ទាប់​ពីអនុញ្ញាត​ឱ្យ​ចាកចេញពី​ មន្ទីរពេទ្យ។ ​នេះ​បើ​យោង​ តាមការចុះផ្សាយ​ដោយ​សារព័ត៌មានចិន South China Morning Post

ជាមួយ​គ្នានេះ​ដែរ សារព័ត៌មាន​ Life Time ដែលជបុត្រសម្ព័ន្ធ​នៃ​សារព័ត៌មាន​សុខភាព​ People’s Daily បានចុះផ្សាយកាលពីសប្តាហ៍មុនថា ចំពោះ​ការ​ធ្វើ​តេស្ត​នៅ​តាម​ទីកន្លែងសម្រាប់ដាក់ អ្នកដែលធូរស្រាលហើយនៅវូហាន (ទីកន្លែងសម្រាប់ដាក់អ្នក​ជំងឺទើបតែជា​ថ្មីៗ) ក៏ត្រូវបានគេរកឃើញពី ៥ ទៅ ១០ភាគរយនៃអ្នកជម្ងឺទាំងអស់បានធ្វើតេស្តវិជ្ជមានម្តងទៀត និងរបាយការណ៍មុនៗ កំ៏បានលើកឡើងផងដែរ ពីករណីមួយ​ទៀត​ ​កាលពី​ថ្ងៃអាទិត្យ​ ដែល​គ្រួសារ​​ ១ នោះ​មាន​សមាជិក ៣នាក់ នៅវូហាន ​ពួកគេត្រូវបានធ្វើតេស្តវិជ្ជមានម្តងទៀត។

​ស្រប​គ្នា​នេះ​ដែរ​លោក Wang Wei ប្រធានមន្ទីរ​ពិសោធន៍ Tongji ប្រាប់ទៅទូរទស្សន៍ CCTV ថា ក្នុងចំណាមអ្នកជម្ងឺ ១៤៧ នាក់បានរកឃើញ ៥នាក់ ឬ ៣ភាគរយ​ ​ដែល​បានធ្វើតេស្តវិជ្ជមានម្តងទៀតបន្ទាប់ពីបានជាសះស្បើយឡើងវិញ។

រាល់ការធ្វើតេស្តវិជ្ជមានម្តងទៀតនេះ ត្រូវបានលោក Wang  បញ្ជាក់ច្បាស់ៗថា៖ «អ្នកដែលធ្វើតេស្តវិជ្ជមានទាំងអស់នោះ មិន​បានឆ្លងពីមនុស្សដែលនៅជុំវិញខ្លួនពួកគេនោះទេ (ក្រុមគ្រួសារ) ព្រោះវាមិនទាន់មានភ័ស្តុតាងណាមួយត្រូវបានបញ្ជាក់​ឡើយ​ តែវាអាចកើតឡើងជាថ្មីពេលដែលពួកគេជាសះស្បើយពីជម្ងឺ»។ 

ប្រភពរូបភាព៖ VOX

ចំណែក​លោក Tong Chaohui អ្នកជំនាញខាងជម្ងឺផ្លូវដង្ហើមមកពីក្រុមការងាររដ្ឋាភិបាលកណ្តាលនៅហ៊ូប៉ី (Expert from a central government task force in Hubei) ក៏មានប្រសាសន៍ថា «អ្នកដែលបានធ្វើវិជ្ជមានម្តងទៀតទាំងនោះ មិនបានឆ្លងពីសមាជិកក្រុមគ្រួសាររបស់ពួកគេទេ ឬក៏បានចម្លងទៅនរណាម្នាក់នោះ​ដែរ»។ 

​ក្នុង​សេចក្តីថ្លែងមួយទៅកាន់កាសែតផ្លូវការ Hubei Daily នៅដើមសប្តាហ៍នេះលោក Tu Yuanchao អនុប្រធានគណៈកម្មការសុខាភិបាល Hubei បាននិយាយថា «អ្នករកឃើញនៅក្នុងការតេស្តវិជ្ជមានម្តងទៀតនឹងត្រូវបានបញ្ជូនទៅកន្លែងដាច់ដោយឡែកសម្រាប់ធ្វើការសង្កេតរយៈពេល ២ សប្តាហ៍»។ 

ឧប្បត្តិហេតុទាំងនេះ បានធ្វើឲ្យអ្នកជំនាញមានការព្រួយបារម្ភ និងមិនគួរឲ្យទុកចិត្តក្នុងរកឃើញដានវីរុសនៅក្នុងអ្នកជម្ងឺដែលបានរកឃើញ ថា អាច​មានភាពប្រែប្រួល និងសេ្ថរភាពនៃឧបករណ៍ធ្វើតេស្ត។ ហើយអ្វីដែលអ្នកជំនាញ និងក្រុមគ្រូពេទ្ យនៅទីក្រុងវូហានបានរកឃើញនេះ វាមិនទាន់ត្រូវបានគេបញ្ជាក់ថាមកពីហេតុអ្វីឲ្យពិតប្រាកដនោះទេ៕​

អត្ថបទពាក់ព័ន្ធ៖

ដោយ៖ Anthony

X
5s