​​​​អាមេរិកបញ្ចេញ​២​ទ្រីលាន​ជួយ​សេដ្ឋកិច្ច​ តែ​កំពុង​​ស្រែកសុំ​ជំនួយ​​សម្ព័ន្ធ​មិត្ត​​​​ទប់​កូវីដ​១៩​



រឿង​ដែល​តែ​ល្បី​​ និង​ត្រូវ​បាន​ប្រជាជន​សហរដ្ឋ​អាមេរិក​ ក៏​ដូច​ជា​ ​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​មាន​ការ​សាទរ​នោះ គឺ​​ការ​បញ្ចេញ​ទឹក​ប្រាក់​ដ៏​ច្រើន​លើសលប់​ដើម្បី​ជួយ​សេដ្ឋកិច្ច​របស់​ខ្លួន​មាន​ទំហំ​រហូត​ដល់ ​២​ទ្រីលាន​ដុល្លារ។

យ៉ាង​ណា​អ្វី​ដែល​​​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ថា​ ​ក្រសួង​ការបរទេស​សហរដ្ឋ​​អាមេរិក​​កំពុង​ស្នើ​សុំ​ទិញ​សម្ភារៈ​ដែល​សម្ព័ន្ធ​មាន​លើស​ពី​តម្រូវការ​សម្រាប់​ទប់​ស្កាត់​កូវីដ​១៩ បើ​ទោះ​បី​លោក​ Trump ប្រកាស​ក្ដែង​ៗ​ថា​ ខ្លួន​បំពាក់​សុទ្ធ​តែ​​ឧបករណ៍​ទំនើប​​ក៏​ដោយ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ MSN រាយការណ៍​ពី​ថ្ងៃ​​អង្គារ​ ដើមសប្ដាហ៍នេះ។

ការ​ថ្លែង​​នេះ ​គឺ​ធ្វើ​ឡើង​ដោយ​មន្ត្រី​ជាន់ខ្ពស់​​មួយ​រូប​​នៃ​ក្រសួង​ការបរទេស ទៅ​កាន់​បណ្ដា​អ្នក​សារព័ត៌មាន​ ដោយ​អំពាវនាវ​ជា​ចំពោះ​​ដល់​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត​ខ្លួន​ទាំង​អស់​ ដែល​​មាន​​សម្ភារៈ​បរិក្ខារ​លើស​ពី​តម្រូវ​ការ​ ឬ​មាន​សមត្ថភាព​​លើស​​​ខ្លួន​ក្នុង​ការ​ផលិត​សម្ភារៈ​សំខាន់​ៗ​ និង​ចាំ​បាច់​បំផុត​ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​រីក​រាល​ដាល​វីរុស​កូរ៉ូណា​ថ្មី​នេះ សូមលក់ និង​ផលិតលក់ឱ្យខ្លួន។  ​

គួរ​កត់​សម្គាល់​ នា​ពេល​ថ្មី​ៗនេះ​ គឺ​ថា​ លោក​ប្រធានាធិបតី​ ត្រាំ បាន​ទូរស័ព្ទ​ទៅ​កាន់​ដៃគូ​​កូរ៉េខាងត្បូង​ ​​ដោយ​មាន​ការ​សង្ស័យ​ថា​ លោក​បាន​​ស្នើ​សុំ​ដល់​សម្ព័ន្ធ​មិត្ត​ខ្លួន​មួយ​នេះ​ឱ្យ​ជួយ​បញ្ជូន​សម្ភារៈ​ចាំបាច់​សំខាន់ៗ​ ដើម្បី​ទប់​ស្កាត់​ Covid19៕​

ដោយ៖ រតនៈ​វិភូ​​









X
5s