​​២​​ករណី​​ថ្មី​​ថ្ងៃនេះ​​​ជនជាតិឥណ្ឌូណេស៊ី​​តេស្ត​ឃើញ​នៅ​ថៃ​ តែ​អត់លុយ​​ព្យាបាល ​​មក​​កម្ពុជា​​



បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​ នៅ​យប់​ថ្ងៃ​ទី​២៦ ​ខែ​មីនា​ ​នេះ​ បាន​ឱ្យ​ដឹង​ថា​​ កម្ពុជា​ទើប​រក​ឃើញ​ពីរ​ករណី​ទៀត​ទៅ​លើ​ជនជាតិ​ឥណ្ឌូណេស៊ី​​ដែល​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​នៅ​ មន្ទីរពេទ្យ​ផាយ៉ាថៃ​ ទីក្រុង​បាងកក​ តែ​​សារមី​ខ្លួន​អត់​មាន​ថវិកា​គ្រប់គ្រាន់​បង់​ថ្លៃ​ពេទ្យ​នៅ​ទីនោះ​ ពួក​គាត់​ក៏​ធ្វើ​ដំណើរ​មក​ព្យាបាល​នៅ​កម្ពុជា​តែម្ដង។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ទើប​ចេញ​ផ្សាយ​អម្ប៉ាញ់មិញនេះ។ 

ពីរ​ករណី​ថ្មី​​ទៅ​លើ​ជនជាតិ​ឥណ្ឌូណេស៊ី​ ​គឺ ​បុរស​​ អាយុ​ ៤១​ឆ្នាំ​ និង​​​ អាយុ​ ៤៤​ឆ្នាំ​ ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។ ​​​

ជា​មួយ​គ្នា​នេះ​ដែរ​ ​កម្ពុជា​​ព្យាបាល​អ្នក​ជំងឺ​ Covid19 ​ឱ្យ​បាន​ជា​សះស្បើយ​​ កើន​ដល់​ ១១​ នាក់​ហើយ​ ដែល​ម្នាក់​ចុង​ក្រោយ​នេះ​គឺ​ជនជាតិខ្មែរ​​អ្នក​នៅ​ខេត្ត​កំពត តែ​កំពុង​សម្រាកព្យាបាលនៅ​មន្ទីរពេទ្យខេត្ត​កោះកុង។ ករណី​ដែល​ជាសះស្បើយ​ គឺ​ជនជាតិចិនម្នាក់នៅព្រះសីហនុ ជនជាតិអង់គ្លេសម្នាក់នៅកំពង់ចាម និង​​​ជនជាតិខ្មែរនៅភ្នំពេញ ៣នាក់ បាត់ដំបង ២នាក់ និងត្បូងឃ្មុំ ៣នាក់​។

គូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​ប្រកាស​កាល​ពី​ថ្មីៗនេះថា  «ប្រទេស​កម្ពុជាតូច តែ​ចិត្តធំ» ទាំងខ្មែរ និង​បរទេស​ ព្យាបាលមិនយកលុយទេចំពោះករណីកូវីដ១៩៕​​​











X
5s