នៅសិង្ហបុរីអាចជាប់ពន្ធនាគារដល់ ៦ខែនិងពិន័យ ៧ពាន់ដុល្លារ «បើមានចេតនាឈរនៅជិតគ្នា»
កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ ក្រោមការរឹតបណ្ដឹងយ៉ាងយកចិត្តទុកដាក់ពីរដ្ឋាភិបាលសិង្ហបុរី បានដាក់ចេញនូវវិន័យថ្មីដល់ពលរដ្ឋខ្លួនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណាថ្មី ១៩ គឺប្រជាជនសិង្ហបុរីអាចនឹងជាប់ពន្ធនាគាររហូតដល់ ៦ខែប្រសិនបើរកឃើញថា «ពួកគេមានចេតនាឈនៅជិតគ្នា»។
ការដាក់ចេញនូវវិន័យដ៏តឹងរឹងនេះ គឺស្របពេលនឹងការប្រកាសបិទបា រាំងសាល រោងកុន និងដាក់បម្រាមមិនឱ្យរៀបចំកម្មវិធីជួបជុំធំៗទាំងអស់។
ដោយឡែក ចំពោះការដាក់បញ្ញត្តិថ្មី លើការឈជិតគ្នានេះ គឺមានគោលដៅអនុវត្តន៍ «នៅឱ្យឆ្ងាយពីគេ Social Distancing» ដែលជាវិធានការចម្បងមួយត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោកដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាថ្មី2019 ដែលហាមមិនឱ្យឈនៅជិតគ្នាចម្ងាយតិចជាង ១ម៉ែត្រ (៣ហ្វីត)។
បញ្ញត្តិថ្មីនេះ អនុវត្តន៍ចំពោះ អ្នកដែលមានចេតនាឈនៅជិតអ្នកដទៃ នៅកន្លែងឈជួរ ឬ នៅកៅអី នៅក្នុងទី សាធារណៈក្នុងរង្វង់ចម្ងាយតិចជាង ១ម៉ែត្រ។ មិនត្រឹមតែចាប់ដាក់ពន្ធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិន័យជាទឹកប្រាក់ប្រមាណ ១ម៉ឺនដុល្លារសិង្ហបុរី ដែលស្មើនឹង ៧ពាន់ដុល្លារផងដែរ៕
ដោយ៖ រតនៈវិភូ