បុរសឥណ្ឌាម្នាក់ជា Super-spreader ធ្វើឱ្យមនុស្ស ៤ម៉ឺននាក់ត្រូវធ្វើចត្តាឡីស័ក្តិ
បុរសជនជាតិឥណ្ឌាម្នាក់ត្រូវបានគេប្រសិទ្ធនាមឱ្យថា ជា super-spreader ដោយសារតែធ្វើឱ្យប្រជាជន ៤០០០០ (បួនម៉ឺន) នាក់ត្រូវបានធ្វើចត្តាឡីស័ក្តិ ដោយសារតែបុរសម្នាក់នោះបដិសេដមិននៅដាច់ពីគេ ឬធ្វើស្វ័យចត្តាឡីស័ក្តិ បន្ទាប់ពីបានធ្វើដំណើរមកពីក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រី ឥណ្ឌាដកស្រង់ផ្សាយដោយ BBC។
អ្នកភូមិមកពី ២០ភូមិដែលស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានដាក់ឱ្យនៅដាច់ពីគេ បន្ទាប់ពីត្រូវបានសង្ស័យថាអាចនឹងឆ្លងពីបុរសវ័យ ៧០ឆ្នាំរូបនោះបន្ទាប់ពីពួកគេចូលរួមក្នុងវិធីបុណ្យ Sikh នៅរដ្ឋ Punjab ប្រាព្ធឡើង ៦ថ្ងៃ មានមនុស្សចូលរួមប្រមាណ ១ម៉ឺននាក់ក្នុងមួយថ្ងៃ។
ដោយសារតែអំពើធ្វេសប្រហែស និងមើលស្រាល បុរសដែលធ្វើដំណើរពី ប្រទេសអ៊ីតាលី និងអាល្លឺម៉ង់ ម្នាក់នេះមិនព្រមស្នាក់ដាច់ពីគេ ហើយបន្ទាប់មកបានស្លាប់ និងត្រូវបានគេធ្វើកោសលវិច័យបន្ទាប់ពីចប់កម្មវិធីបុណ្យ Sikh ទើបគេធ្វើរកឃើញថា មានផ្ទុកកូវីដ១៩។
បើគិតមកទល់នឹងពេលនេះ ឥណ្ឌាមានអ្នកឆ្លងសរុប ៦៤០ករណី ហើយមានប្រមាណ ៣០នៅរដ្ឋ Punjab។ បើទោះជាយ៉ាងនេះក្ដី ចំនួនអ្នកឆ្លងពិតប្រាកដប្រហែលនៅបន្តកើនឡើង ស្របពេលប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះ មិនអាចធានានូវការធ្វើតេស្តចំនួនច្រើននោះទេ (lowest testign rates)ដែលធ្វើឱ្យគេសង្ស័យថា នឹងមានចំនួនកើនឡើងច្រើន និងឆាប់រហ័សបន្ថែមទៀត៕
ដោយ៖ រតនៈវិភូ