ក្រសួងរកឃើញអ្នកផ្ទុកកូវីដ១៩ ម្នាក់ទៀត ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់ ១០៣នាក់ ក្នុងនោះ២១នាក់ជាសះស្បើយ​



ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថាបានរកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ០១នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១០៣នាក់។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២៩ មីនា ២០២០នេះ។ 

ស្រី្តម្នាក់អាយុ ៣៦ឆ្នាំ ជាអ្នកបម្រើការនៅស្ដាធីវី (Star TV) នៅភូមិប៉ាលេលៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានរកឃើញមានផ្ទុកកូវីដ១៩  ដោយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។។

គួរបញ្ជាក់ផងថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន១០៣នាក់ (ស្រី២៨ ប្រុស៧៥) ក្នុងនោះអ្នកជាសះស្បើយសរុបមាន ២១​នាក់៕

អត្ថបទទាក់ទង៖ រថភ្លើងល្បើនលឿននៅ​បារាំង បានក្លាយជាឡានពេទ្យ​សម្រាប់ដឹកអ្នកជំងឺកូវីដ ទូទាំងប្រទេស​

ដោយ៖ លង់ វណ្ណៈ

X
5s