កម្ពុជាមានអ្នកជាសះស្បើយពីកូវីដ១៩ ចំនួន ២១នាក់ហើយ
បើគិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះ កម្ពុជាអាចព្យាបាលអ្នកឆ្លងកូវីដ១៩ សរុប ២១នាក់ហើយ ក្នុងនោះមានទាំងជនជាតិបរទេសមួយចំនួនផង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាដែលទើបចេញផ្សាយនាប៉ុន្មាននាទីមុននេះ។
បើគិតតួលេខត្រួសៗ អ្នកព្យាបាលជាសះស្បើយមាន៖
-
ជនជាតិចិន ១នាក់
-
ស្ត្រីជនជាតិអង់គ្លេស ២នាក់
-
បុរសជនជាតិអង់គ្លេស ១នាក់
-
បុរសជនជាតិបារាំង ១នាក់
-
បុរសជនជាតិខ្មែរ ១៦នាក់
បច្ចុប្បន្ន យើងមានអ្នកដែលកំពុងសម្រាកព្យាបាលសរុបតែ ៨២នាក់ (ស្ត្រី ២៦នាក់ និងបុរស ៥៦នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។ បើគិតទូទាំងប្រទេស អ្នកមានវីរុសសរុប ១០៣ករណី (ស្ត្រី ២៨នាក់ និងបុរស ៧៥នាក់)៕
ដោយ៖ រតនៈវិភូ