តើអ្នកដឹងពីភាពខុសគ្នារវាងជំងឺកូវីដ១៩​ ផ្តាសាយទូទៅ និងគ្រុនផ្តាសាយធំ ហើយឬនៅ?​



ជាធម្មតា អាការៈរបស់អ្នកជំងឺផ្តាសាយ រួមទាំងកូវីដ១៩គឺមានរោគសញ្ញាប្រហាក់ប្រហែលគ្នានៅពេលដំបូងតែបន្ទាប់ពី ៣ ទៅ ៥ថ្ងៃឡើង វាកាន់តែមានការវិវត្តឆ្ពោះទៅកាន់តែសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ទៅដល់ការរលាកសួត ដូចជាកូវីត១៩ និងជំងឺផ្តាសាយធំជាដើម។ ដូចនេះយើងនឹងលើកយកអត្ថបទទាក់ទងទៅនឹងការវិវត្ត ក៏ដូចជាការភាពខុសគ្នានៃជំងឺទាំងបី ដោយមានការដកស្រង់ចេញពីគេហទំព័រ Intermountain Healthcare និងសៀវភៅពិសេសណែនាំពីការទប់ស្កាត់ ការពារជំងឺ Covid-19 ចងក្រងដោយក្រុមគ្រូពេទ្យចិន ទុកជាចំណេះដឹងកំឡុងនៃការរាតត្បាតដោយកូវីដ១៩នេះ។

១) ជំងឺផ្តាសាយទូទៅ៖ បណ្តាលមកពីអាកាសធាតុចុះត្រជាក់ នឿយហត់ អស់កម្លាំង និងកត្តាផ្សេងៗទៀត។ រោគសញ្ញាទូទៅគឺតឹងច្រមុះ ហៀរសំបោរ និងកណ្តាស់ជាដើម ហើយវាអាចឈានដល់ការឈឺក្បាល ឈឺសន្លាក់ ឬមិនស្រួលក្នុងខ្លួនកម្រិតស្រាល មិនប៉ះពាល់ដល់ចំណង់អាហារ។ អ្នកជំងឺផ្តាសាយមានរោគសញ្ញាបំពង់ផ្លូវដង្ហើមផ្នែកខាងលើធ្ងន់ធ្ងរ ប៉ុន្តែមានរោគសញ្ញាខ្លួនទាំងមូលស្រាល ហើយជាទូទៅមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។

២) ជំងឺគ្រុនផ្តាសាយធំ៖ ជាជំងឺបំពង់ផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសផ្តាសាយ វាមិនត្រឹមតែជាបញ្ហានៃបំពង់ផ្លូវដង្ហើមខាងលើប៉ុណ្ណោះទេ ក៏អាចឆ្លងដល់បំពងផ្លូវដង្ហើមផ្នែកខាងក្រោម  នោះគឺជាជំងឺរលាកសួតផងដែរ។ គ្រុនផ្តាសាយធំគឺជាជំងឺរាតត្បាតនៅរដូវរងា និងរដូវផ្តារីក ហើយអ្នកជំងឺគ្រុនផ្តាសាយធំមានការចាប់ផ្តើមវិវត្តយ៉ាងលឿន រោគសញ្ញាធ្ងន់ធ្ងរ រោគសញ្ញាក្នុងខ្លួនទាំងមូលច្រើន និងរាងកាយអាចឡើងកម្តៅដល់ ៣៩អង្សារ និងខ្ពស់ជាងនេះក្នុងរយៈពេលមួយឬពីរថ្ងៃ ការឈឺក្បាល ខ្សោយសាច់ដុំ និងការថយចុះចំណង់អាហារគឺប៉ះពាល់ជាខ្លាំង។ ជំងឺគ្រុនផ្តាសាយធំគឺមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះអ្នកដែលមានប្រព័ន្ធភាពសុំាខ្សោយ ហើយអាចបណ្តាលឲ្យស្លាប់បាន។

៣) អ្នកជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណា (Covid-19)៖ មិនមានរោគសញ្ញាដំបូងឡើយ ហើយអាចរកឃើញវីរុសនៅក្នុងបំពង់ផ្លូវដង្ហើមប៉ុណ្ណោះ។ នៅពេលរោគសញ្ញាមានភាពស្រាលពួកគេគ្រាន់តែក្តៅ ក្អក និងអស់កម្លាំង។ ការវិវត្តនៃវីរុសបានលេចចេញជាបណ្តើរៗ ក្នុងរយៈពេល៣ ទៅ ៥ថ្ងៃដំបូង។ បន្ទាប់ពីមួយសប្តាហ៍ សួតរបស់អ្នកជំងឺត្រូវបានលុកលុយដោយវីរុស ហើយវិវត្តទៅជាជំងឺរលាកសួត ឬក្លាយជាជំងឺរលាកសួតធ្ងន់ធ្ងរ និងអាចបណ្តាលឲ្យស្លាប់បានគ្រប់ពេល ប្រសិនបើមិនបានយកចិត្តទុក្ខដាក់ពីវេជ្ជបណ្ឌិត។ បញ្ជាក់ផងដែរថាវាអាចនឹងមានភាពធូរស្បើយ ឬអាចជាសះស្បើយប្រសិនបើក្នុងខ្លួនអ្នកមានប្រព័ន្ធភាពសុំារឹងមាំ មានន័យថា (WHO៖ ទោះគ្មានការព្យាបាលពិសេស តែ៨១%នៃអ្នកឆ្លងកូវីដ១៩ អាចជាសះស្បើយ១០០% ដោយ​ហេតុផលមួយ​នេះ)

អត្ថបទពាក់ព័ន្ធ៖

ដោយ៖ Anthony

X
5s