តារាកំប្លែងប្រចាំចិត្តជប៉ុនលោក Kim Shimura បានទទួលមរណភាពហើយដោយសារ Covid-19​



យោងតាមសារព័ត៌មាន Japan Times  មានដំណឹងដ៍សោកសៅមួយស្ដីពីតារាកំប្លែងជនជាតិជប៉ុនដ៌ល្បីល្បាញម្នាក់លោក Ken Shimura ទើបតែទទួលមរណភាពនៅថ្ងៃទី ២៩ ខែមិនា ឆ្នាំ ២០២០ ក្នុងអាយុ ៧០ ឆ្នាំដោយសារតែលោកបានឆ្លងជម្ងឺ Covid-19 ដែលបណ្ដាលឱ្យរូបលោករលាកសួតយ៉ាងធ្ងន់ធ្ងរ។ 

លោក Ken Shimura ដែលត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០២០ ហើយបានរកឃើញថាមានការលាកសួតយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មកក្នុងថ្ងៃទី ២៣ ខែមិនា ក៍មានការធ្វើតេស្តចេញលទ្ធផលថាលោកបានឆ្លងជម្ងឺ Covid-19 ។ លោកជាតារាមុនដំបូងគេបង្អស់របស់ប្រទេសជប៉ុនដែលបានឆ្លងជម្ងឺ Covid-19 នេះដែលជារឿងសោកសៅមួយចំពោះប្រទេសជប៉ុនក្នុងការបាត់បង់តារាកំប្លែងដែលប្រកបដោយទេព្យកោស្យមួយដួងនេះ។

លោក Ken Shimura ដែលជាតារាកំប្លែងប្រកបដោយទេពកោសល្យក្នុងការសម្ដែងបែបកំប្លែងលាយឡំជាមួយនឹងទឹកមុខនិងកាយវិការក្រមិចក្រមើមគួរឱ្យចង់សើច តែងតែលេចមុខលើកម្មវីធីចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ជាប្រចាំហើយក្នុងប្រទេសកម្ពុជាយើងក៍ធ្លាប់មានអ្នកស្គាល់គាត់ច្រើនដែរ។ រូបលោកបានផ្ទុះប្រជាប្រិយភាពខ្លាំងកាលពីបើកឆាកសម្ដែងកំប្លែងក្នុងកម្មវិធីសម្ដែងតន្រ្តីរបស់ក្រុមកំពូលតារាចម្រៀងអាមេរិក The Beatles នៅឆ្នាំ ១៩៦៦ ដែលគេចាត់ទុកជាភាពជោគជ័យដ៍ធំធេងមួយក្នុងប្រវត្តិសាស្ត្រការសម្ដែងកំប្លែងរបស់ប្រទេសជប៉ុន។ តាំងពីប្រឡូកក្នុងវិស័យកំប្លែងមកទល់បច្ចុប្បន្ន រូបលោក Ken Shimura នៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹងការចងចាំក្នុងចិត្តនៃដំណឹងដ៍សោកសៅនេះពីសំណាក់អ្នកគាំទ្ររបស់លោក​​៕

 

នេះជាវីដេអូកំប្លែងមួយរបស់លោក Ken Shimura

ប្រភព៖ Japan Times

ដោយ៖ នឿន វណ្ណៈ

X
5s