តើអ្វីទៅជាទ្រព្យសម្បត្តិទី១ក្នុងភាពជាអ្នកដឹកនាំរបស់អ្នក?​



មហាសេដ្ឋី Jeff Bezos ប្រធានក្រុមហ៊ុន Amazon ធ្លាប់បាននិយាយថា “ ប្រសិនបើអ្នកចង់ទទួលបានភាពជោគជ័យក្នុងនាមជាសហគ្រិន អ្នកត្រូវមានគំនិតមកពីគ្រប់ជ្រុងទាំងអស់។ អ្នកមិនអាចគិតត្រឹមតែខាងក្រៅប្រអប់ប៉ុណ្ណោះទេ (Think outside the box) អ្នកក៏ត្រូវគិតដល់ប្រអប់ដែលមិនទាន់មានផងដែរ”។

នេះមានន័យថា អ្វីដែលអ្នកគិត និងរបៀបគិតរបស់អ្នក គឺជាកត្តាកំណត់ និងមានឥទ្ធិពលបំផុតសម្រាប់ការបើកអាជីវកម្ម និងក្នុងនាមជាអ្នកដឹកនាំដ៏ល្អម្នាក់។ តាមពិតវានេះហើយដែលជាទ្រព្យសម្បត្តិសំខាន់បំផុតរបស់អ្នក។

សូមយកចិត្តទុកដាក់គិតចំណុចខាងក្រោមនេះ៖

  • បង្ហាញទស្សនៈរបស់អ្នកចេញមក (ការចង់បង្កើតពិភពលោកមួយដែលអ្នកចង់បាន)
  • ជំរុញឲ្យមានការសម្រេចចិត្តដ៏ត្រឹមត្រូវ
  • ត្រូវមានឥទ្ធិពលលើបុគ្គលិករបស់អ្នក
  • ផលប៉ះពាល់លើប្រសិទ្ធិភាពនៃការដោះស្រាយបញ្ហារបស់អ្នក
  • កំណត់ការវិនិច្ឆ័យរបស់អ្នក
  • កំណត់ ឬពង្រីកចក្ខុវិស័យរបស់អ្នក
  • ដឹកនាំខ្លួនឯងនូវអ្វីដែលអាចធ្វើបាន
  • កំណត់ពីរបៀបគ្រប់គ្រងខ្លួនឯង
  • និងចំណុចជាច្រើនទៀត។

ការបរិយាយខាងលើនេះគឺជារបៀបដែលអ្នកត្រូវប្រតិបត្តិនៅខាងក្នុងក្រុមហ៊ុនរបស់អ្នក ហើយវានឹងបង្ហាញលទ្ធផលចេញមកខាងក្រៅ។ វាសំខាន់ណាស់សម្រាប់អ្នកដែលជ្រើសរើសធ្វើជាអ្នកដឹកនាំដើម្បីភាពជោគជ័យក្នុងស្ថាប័នទាំងមូល។

ប្រសិនបើមានសំនួរសួរថា តើអ្វីទៅជាមុខងារសំខាន់បំផុតដែលអ្នកដឹកនាំ ឬម្ចាស់អាជីវកម្មគួរយកចិត្តទុកដាក់បំផុត? តើអ្វីទៅជាចម្លើយដែលពេញនិយមបំផុតទាក់ទងនឹងសំនួរនេះ? ចម្លើយ គឺការគិតរបស់អ្នក។  អ្វីដែលអ្នកគិត និងវិធីគិតរបស់អ្នក គួរតែចំណុចសំខាន់តែមួយគត់ដែលអ្នកដឹកនាំគួរតែយកចិត្តទុកដាក់។

ការគិតរបស់អ្នក គឺជាដើមចមនាំឲ្យមានបទពិសោធន៍គ្រប់យ៉ាងដែលអ្នកបានជួបប្រទះនៅក្នុងជីវិត ហេតុដូច្នេះហើយទំនោរធ្វើអ្វីមួយដោយចេតនា ឬដោយការគ្រោងទុកគួរតែជារឿងអាទិភាព និងជាទម្លាប់សម្រាប់អនុវត្តក្នុងភាពជាអ្នកដឹកនាំរបស់អ្នក។  

ខាងក្រោមនេះគឺជាសំណួរមួយចំនួនដែលអ្នកត្រូវពិចារណាដើម្បីជួយឲ្យអ្នកបង្កើតបានទ្រព្យសម្បត្តិទី១ដែលសំខាន់ជាងគេបំផុតក្នុងនាមជាអ្នកដឹកនាំ៖

  1. តើអ្នកជាអ្នកគិតប្រភេទណា? តើអ្នកនឹងពិពណ៌នាយ៉ាងដូចម្តេច?
  2. តើអ្នកមានទម្លាប់សម្រចចិត្តយ៉ាងដូចម្តេច?
  3. តើអ្នកបានរៀបចំជាមុននូវផែនទីបង្ហាញផ្លូវសម្រាប់លទ្ធផល និងផលប៉ះពាល់អ្វីមួយដែរឬទេ?
  4. តើអ្នកមានវិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហាដែរឬទេ?
  5. តើអ្នកទទួលស្គាល់ថា អ្នកមានអព្តត្តញ្ញាណ(ការយល់ច្បាស់ដោយមិនបាច់ពិចារណា) ដែរឬទេ?
  6. តើអ្នកដឹងពីរបៀបដែលអ្នកត្រូវពណ៌នាពីព្រឹត្តិការណ៍ផ្សេងៗក្នុងជីវិតប្រាប់ខ្លួនឯងដែរឬទេ?
  7. តើអ្នកចាត់ទុកខ្លួនឯងថា ជាអ្នកគិតដ៏ច្នៃប្រឌិតដែរឬទេ?
  8. តើវិធីអ្វីដែលអ្នកបានអនុវត្តដើម្បីធ្វើឲ្យការគិតរបស់អ្នកមានលក្ខណៈរស់រវើក?
  9. ជាទូទៅ តើអ្នកមានបានដឹងទេថា ការគិតរបស់អ្នកដំណើរការដោយរបៀបណា?
  10. តើអ្នក "រៀនសូត្រ" បានប៉ុន្មាន និងញឹកញាប់ដែរឬទេ? តើអ្នកស្រូបយកព័ត៌មានថ្មីៗយ៉ាងដូចម្តេច?
  11. តើអ្នកអាចរៀនសូត្រពីគ្រប់មជ្ឈដ្ឋានបានយ៉ាងដូចម្តេច?
  12. ក្នុងនាមជាអ្នកដឹកនាំ តើអ្នកចាត់ទុកថា ការរៀនសូត្រ និងការអភិវឌ្ឍជំនាញគិត គឺជាផ្នែកមួយនៃវប្បធម៌ភាពជាអ្នកដឹកនាំ និងជាវប្បធម៌ក្រុមហ៊ុនរបស់អ្នកដែរឬទេ? 

ប្រភព៖ business2community

 

 

 

 

X
5s