សៀមរាបរកឃើញអ្នកឆ្លងកូវីដ ២ករណីទៀតក្នុងគ្រួសារតែ១ ប្រពន្ធ និង​កូនប្រុស ​ឆ្លងពីឪពុកមកពី​ម៉ាឡេស៊ី​



យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ បានឲ្យដឹងថា បានរកឃើញអ្នកឆ្លងថ្មីវីរុសកូវីដ ១៩ ២នាក់ថ្មីបន្ថែមទៀតនៅក្នុងខេត្តសៀមរាប។

ក្នុងសេចក្ដីប្រកាសនោះដែរមាន ស្ត្រីជាជនជាតិខ្មែរអាយុ ៣៩ ឆ្នាំនិងកូនប្រុសអាយុ ១២ ឆ្នាំនៅខេត្តសៀមរាបបានទទួលលទ្ធផលតេស្តវិជ្ជមានលើករណីកូវីដ ១៩ ដោយស្ត្រីរូបនោះជាភរិយាបុរសអាយុ ៤០ឆ្នាំ ជាអ្នកដែលបានវិលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ នាពេលនេះស្រ្តីទាំងម្ដាយ និងកូន ត្រូវបានដាក់សម្រាក់នៅមន្ទីពេទ្យខេត្តសៀមរាម។ រីឯកូន០២នាក់ទៀត និងឪពុកក្មេកត្រូវបានធ្វើតេស្តលទ្ធផលអវិជ្ជមាន។ 

ក្រុមការងាររបស់ក្រសួងសុខាភិបាលកំពុងបន្តធ្វើការស្រាវជ្រាវលើករណីគឺថ្មីបន្ថែមទៀត ហើយក៏អំពាវនាវដល់សាធារណជនទូទាំងប្រទេសឲ្យចូលរួមសហការក្នុងករណីដែលធ្លាប់ជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកជំងឺដែលមានតេស្តវិជ្ជមានលើកូវីដ ១៩។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២១​ មីនា នេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ១០៩ករណី (ស្រី៣០ ប្រុស៧៩) ក្នុងនោះអ្នកជាសះស្បើយ២៣នាក់ (ជនជាតិចិន០១ ស្រ្ដីជនជាតិអង់គ្លេស០២ បុរសជនជាតិអង់គ្លេស០១ ជនជាតិបារាំង០១ និងជនជាតិខ្មែរ ១៨)៕

 

X
5s