ពិតជាដំណឹងល្អ! ថ្ងៃនេះពុំមានរកឃើញករណីឆ្លងកូវីដ ១៩ ទេ ឯអ្នកជាសះស្បើយកើន ២នាក់ទៀត​



យោងតាមសេចក្តីប្រកាសពីក្រសួងសុខាភិបាលដែលចេញផ្សាយនៅព្រឹកថ្ងៃទី ០១ ខែមេសាឆ្នាំ ២០២០ នេះបានឲ្យដឹងថា នៅថ្ងៃនេះយើងពុំមានរកឃើញករណីឆ្លងថ្មីនៃវីរុសកូវីដ ១៩ ឡើយ តែកម្ពុជាបានព្យាបាលជាសះស្បើយថែមពីរនាក់ទៀត នាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ២៥នាក់។

អ្នកជាសះស្បើយទាំង ២ រូបនោះគឺនៅខេត្តកែប ដែលក្នុងនោះមានបុរសជាជនជាតិខ្មែរវ័យ ៣ឆ្នាំ ជាអ្នកកាន់សាសនាឥស្លាមមានទីលំនៅនៅខេត្តកំពត ជាអ្នកដែលបានវិលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងជនជាតិម៉ាឡេស៊ីដែលមានវ័យ ៦១ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី ដោយពួកគាត់ទាំងពីរទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ ១៩ ចំនួន ២ លើកហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកែប។

គួរបញ្ជាក់ថា អ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺកូវីដមានចំនួន៨៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ ហើយកម្ពុជាក៏មិនទាន់មានអ្នកស្លាប់ដោយសារកូវីដ ១៩នេះដែរ។

 

X
5s