នៅសហរដ្ឋអាមេរិកមានលេចឮ​ព័ត៌មានថា ​បើ​គ្រូពេទ្យណា​និយាយពីការខ្វះខាតឧបករណ៍​ នឹងត្រូវ​បញ្ឈប់​ពីការងារ​



បណ្តាមន្ទីរពេទ្យមួយចំនួនកំពុងគំរាមកំហែងដល់បុគ្គលិក​សុខាភិបាល​ ​ប្រសិន​បើ​ពួកគេផ្សព្វផ្សាយអំពីល័ក្ខខ័ណ្ឌការងាររ​ ឬបញ្ហាកង្វះនូវសម្ភាៈបរិក្ខារ​ក្នុងកំឡុងពេលមាន ជំងឺរាតត្បាត​នៃ​វីរុស​កូវីដ១៩ មិន​ថា​ដោយ​សកម្មភាព​ផ្ទាល់ ឬសកម្មភាព​អាច​កើតឡើង ​នៅ​លើ​បណ្តាញសង្គម និងតាមរយៈអ៊ីម៉ែល បើទោះបីជាពិភពលោកជ្រាបហើយថា​ សហរដ្ឋ​អាមេរិក​គឺ​ជា​មហាអំណាចសេដ្ឋកិច្ច និង​មហាអំណាចប្រជាធិបតេយ្យយ៉ាងណាក្ដី។ នេះ​បើ​តាម​សេចក្ដីរាយការណ៍ពីសារព័ត៌មាន​ Bloomberg។ 

លោកវេជ្ជបណ្ឌិត Ming Lin ជាគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់នៅរដ្ឋ Washington បាន​អះអាងថា លោកត្រូវបានគេបញ្ឈប់ពីការងារ ដោយ​សារ​តែលោក​បាន​ធ្វើ​បទ​សម្ភាសន៍ជាមួយសារព័ត៌មានមួយបន្ទាប់ពីបានបង្ហោះលើហ្វេសប៊ុក​ រៀបរាប់ពីការខ្វះខាតនូវឧបករណ៍ការពារគ្រប់គ្រាន់  និងការធ្វើតេស្ត​​។ នៅទីក្រុង Chicago គិលា​​នុបដ្ឋាយិកាម្នាក់ត្រូវបានគេបណ្តាញចេ​ញ បន្ទាប់ពីបានផ្ញើអ៊ីមែលទៅមិត្តរួ​មការងារថា នា​ងត្រូវការម៉ាស និងឧបករណ៍ការពារផ្សេងបន្ថែមទៀតនៅពេលបំពេញការ​ងារ។ នៅទីក្រុង​ New York វិញ​ ប្រព័ន្ធសុខាភិបាល NYU Langone ​​បុគ្គលិក​របស់​ខ្លួន​​មិន​អាច​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាននោះទេ ​ប្រសិន​បើ​គ្មាន​ការ​អនុញ្ញាតពីស្ថាប័នរបស់ខ្លួន។ 

លោកស្រី Ruth Schubert អ្នកនាំពាក្យសមាគមន៍​គិលានុបដ្ឋាននៃរដ្ឋ​ Washington អះអាង​ថា​​ ការ​ធ្វើ​បែបនេះ​គឺ​ដើម្បី​រក្សា​នូវ​មុខមាត់របស់​មន្ទីរពេទ្យ​ខ្លួន។ 

បុគ្គលិកនៃមន្ទីរពេទ្យ NYU Langone​ ក្នុងទីក្រុង New York បានទទួលសេចក្តីជូនដំណឹងកាលពីថ្ងៃសុក្រពីលោក Kathy Lewis អនុប្រធានប្រតិបត្តិផ្នែកទំនាក់ទំនង ដោយអះអាងថា៖ «អ្នកណាដែលនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយដោយគ្មានការអនុញ្ញាត នឹង​ត្រូវ​ជាប់វិន័យ រួមទាំងការបញ្ចប់ការងារផង»។

ទោះជាបែបនេះក្ដី លោក
Jim Mandler អ្នកនាំពាក្យរបស់ NYU Langone Health បានមានប្រសាសន៍ថា គោលនយោបាយនេះ គឺដើម្បីការពារការសម្ងាត់របស់អ្នកជំងឺ និងបុគ្គលិកតែប៉ុណ្ណោះ។ «ដោយសារតែព័ត៌មានមានការវិវត្តឥតឈប់ឈរ និង​ដើម្បីរក្សានូវ​ផលប្រយោជន៍​ល្អបំផុត​ ដល់​បុគ្គលិក និងស្ថាប័នរបស់យើង ​គឺ​មាន​តែអ្នកដែល​ទទួលបានព័ត៌មានថ្មីៗបំផុតប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យដោះស្រាយបញ្ហា​ (និយាយ) ជាមួយប្រព័ន្ធផ្សព្វផ្សាយ»។

ប្រព័ន្ធសុខាភិបាល Montefiore នៃទីក្រុង New York បានរំលឹកនៅក្នុងព្រឹត្តិប័ត្រថ្ងៃទី ១៧ ខែមីនាថា៖ «រាល់ការស្នើរសុំសារព័ត៌មានត្រូវតែ “ចែករំលែក និងត្រួតពិនិត្យ” ដោយនាយកដ្ឋានទំនាក់ទំនងសាធារណៈ។ ​គោលនយោបាយមិនត្រូវបានអនុញ្ញាតឲ្យ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយអ្នកយកព័ត៌មាន ឬនិយាយក្នុងនាមស្ថាប័ន ក្នុងសមត្ថភាពណាមួយដោយគ្មានការយល់ព្រមជាមុននោះទេ»៕

អត្ថបទពាក់ព័ន្ធ៖

ដោយ៖ Anthony 

X
5s