បរិក្ខារពេទ្យជាង ២ តោនរបស់ចិនសម្រាប់ប្រឆាំង COVID បានដឹកមកដល់កម្ពុជាហើយ​



តាមការសន្យា បរិក្ខារពេទ្យជាង ២ តោន ស្មើរជាង ១០០ប្រអប់របស់ចិន បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ តាមយន្តហោះយោធារបស់ចិននាព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ នេះ។ សម្ភារៈបរិក្ខានេះនឹងធ្វើការប្រគល់ជូនក្រសួងការពារជាតិដើម្បីប្រយុទ្ធប្រឆាំងកូវីដ ១៩។ 

ទោះបីជាប្រទេសកម្ពុជាមិនទាន់មានករណីឆ្លងរាលដាលនេះច្រើនក្តី តែរាជរដ្ឋាភិបាលបន្តសកម្មភាពនៃការប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លា ហើយចិនដែលជាប្រទេសមហាមិត្តក៏មិនអាចព្រងើយកន្តើយដែរ ដោយចិនបានបញ្ជូនពេទ្យជំនាញចំនួន ៧រូបដែលមានបទពិសោធន៍លើការព្យាបាលកូវីដ ១៩ នៅប្រទេសចិន ឲ្យមកបង្រៀន ណែនាំពីវិធីព្យាបាល និងណែនាំពីរបៀបនៃការការពារកូវីដ ១៩ ដល់ក្រុមគ្រូពេទ្យជួរមុខរបស់កម្ពុជា។ ហើយនៅថ្ងៃនេះ បរិក្ខារពេទ្យជាង ៤ តោនដែលចិនបានសន្យាផ្តល់ជាជំនួយប្រយុទ្ធប្រឆាំងកូវីដ ១៩ ក៏បាននាំមកដល់ហើយដែរ។

គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះកម្ពុជាមានអ្នកឆ្លងកូវីដ ១៩ ចំនួន ១០៩ករណី ខណៈពេលនេះអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៨៤នាក់ ឯអ្នកជាសះស្បើយកើនឡើងដល់ ២៥នាក់ហើយ៕

ដោយ៖ យ៉ាយ៉ា

 

X
5s