៦០% អ្នកឆ្លង COVID មិនបញ្ចេញរោគសញ្ញា តែអត្រាចម្លងទៅអ្នកដទៃខ្ពស់បំផុត​



ការសិក្សាពី World Economic Forum បានបង្ហាញថា ជាង ៦០ ភាគរយនៃអ្នកដែលបានឆ្លងវីរុសកូវីដ ១៩ មានអាការៈនៃជំងឺស្រាល ឬគ្មានបង្ហាញរោគសញ្ញាគួរឲ្យកត់សម្គាល់ណាមួយសោះ ហើយនេះគឺជាផលវិបាកដែលធ្វើឲ្យចំនួននៃការឆ្លងមានអត្រាខ្ពស់ និងកើនឡើងឆាប់រហ័ស។

ដោយសារមូលហេតុទាំងនេះជំរុញឱ្យអ្នកជំនាញសុខាភិបាលពិសេសអង្គការសុខភាពពិភពលោកអំពាវនាវឲ្យមានការចាត់វិធានការយ៉ាងតឹងរឹងដល់ការទប់ស្កាត់តាមរយៈ ការបិទសាលារៀន ហាមឃាត់ការជួបជុំជាសាធារណៈទៅជាពិធីបុណ្យសាសនា រឿងកិច្ចប្រជុំនានា ដើម្បីជំរុញឲ្យការអនុវត្តការទប់ស្កាត់មានប្រសិទ្ធភាព។ ជាក់ស្តែងការស្រាវជ្រាវមួយដែលបានសិក្សាទៅលើមនុស្សចំនួន ៣៧ ៤០០ នាក់នៅទីក្រុងវូហានដែលបានរកឃើញថាមានតេស្តវិជ្ជមានលើកូវីដ ១៩ ត្រូវបានអាជ្ញាធរអះអាងថាពួកគេគ្មានសញ្ញាណាមួយបង្ហាញថាពួកគេបានឆ្លងវីរុសកូវីដ ១៩ឡើយ ព្រោះគ្មានករបញ្ចេញរោគសញ្ញាគួរឲ្យកត់សម្គាល់។

អត្ថបទទាក់​ទង៖ ពិតជាដំណឹងល្អ! ថ្ងៃនេះពុំមានរកឃើញករណីឆ្លងកូវីដ ១៩ ទេ ឯអ្នកជាសះស្បើយកើន ២នាក់ទៀត​

លោក Wu Tangchun អ្នកជំនាញផ្នែកសុខភាពសាធារណៈនៃសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong ក្នុងទីក្រុង Wuhan ដែលបានដឹកនាំការសិក្សានេះបានប្រាប់ទៅ Nature.com ថា៖ «តាមការប៉ាន់ស្មាន យ៉ាងហោចណាស់ ៥៩% នៃអ្នកដែលបានឆ្លងវីរុសកូវីដ ១៩ មិនបានដឹងថាខ្លួនឯងមានផ្ទុកវីរុស ឡើយ ព្រោះគ្មានរោគសញ្ញាសង្ស័យធ្វើឲ្យពួកគេមិនបានទៅធ្វើតេស្តហើយមានលទ្ធភាពខ្ពស់ក្នុងការចម្លងទៅអ្នកដទៃ ហើយវាក៏អាចជាហេតុផលមួយនៃការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងខេត្ត Hubei ក៏ដូចជាការចម្លង​ទូទាំងពិភពលោកដូចគ្នា»។ ការស្រាវជ្រាវនេះគឺផ្អែកទៅលើសំណុំទិន្នន័យសុក្រឹតបំផុត ដែលបានរាយការណ៍ពីមន្ទីរពិសោធន៍បញ្ជាក់ថា មាន ២៦ ០០០ ករណីត្រូវរកឃើញ ហើយបានរាយការណ៍ទៅគណៈកម្មការសុខភាពនៃទីក្រុងវូហាន។

អត្ថបទទាក់​ទង៖ វេជ្ជបណ្ឌិតជនជាតិរុស្ស៊ីដែលចាប់ដៃជាមួយលោកពូទីន ធ្វើតេស្តវិជ្ជមានចំពោះវីរុសឆ្លង​

លោក Scott Gottlieb អតីតប្រធាន Food and Drug Administration របស់សហរដ្ឋអាមេរិកបាននិយាយលើបណ្ដាញសង្គម Twitter របស់លោកកាលពីដើមខែនេះថា៖ «ការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃកូវីដ ១៩ ដែលបានកើតឡើងកន្លងមក ធ្វើឲ្យការឆ្លងកាន់តែមានទំហំធំទៅៗ វាច្បាស់ជាបណ្ដាលមកពីអ្នកដែលមានផ្ទុកវីរុសហើយមិនបញ្ចេញរោគសញ្ញា ឬអាការៈស្រាលជាអ្នកចម្លងទៅកាន់មនុស្សផ្សេងទៀត ហើយវាជារឿងមួយនាំឲ្យយើងពិបាកគ្រប់គ្រងវីរុសនេះខ្លាំងណាស់។ 

អត្ថបទទាក់​ទង៖ បរិក្ខារពេទ្យជាង ២ តោនរបស់ចិនសម្រាប់ប្រឆាំង COVID បានដឹកមកដល់កម្ពុជាហើយ​

ងាកទៅមើលរបាយការណ៍ពីសារព័ត៌មានចិន South China Morning Post បានលើកឡើងដែរថា ភ្នាក់ងារចម្លងសម្ងាត់ដែលចាត់ទុកថាមានគ្រោះថ្នាក់នោះគឺ អ្នកដែលមិនងាយបញ្ចេញអាការៈ ឬគ្មានរោគសញ្ញាអ្វីសោះ ព្រោះអត្រានៃការចម្លងរបស់ពួកគេរហូតដល់ទៅមួយភាគបី (១/៣) នៃអ្នកដែលមានលទ្ធផលតេស្តវិជ្ជមាន។ អ្នករាយការណ៍ Josephine Ma Linda Lew និង Lee Jeong-ho សរសេរថាប្រជាជនចិនចំនួន ៤៣ ០០០ នាក់បានធ្វើតេស្តិ៍វិជ្ជមានលើករណីកូវីដ ១៩ ដោយគ្មានចេញរោគសញ្ញាភ្លាមៗទេ បើតាមការពិនិត្យនៅចុងខែកុម្ភៈកន្លងទៅ នេះបើយោងតាមទិន្នន័យនៃការធ្វើចំណាត់ថ្នាក់របស់រដ្ឋាភិបាលចិន។

អត្ថបទទាក់​ទង៖ WHO ថាបើមិនឈឺមិនបាច់ពាក់ម៉ាស តែ​អ្នកជំនាញចិនថា នេះជាកំហុសធ្ងន់ធ្ងររបស់ ​អ៊ឺរ៉ុប និងអាមេរិក​​​

ដោយឡែកនៅប្រទេស Iceland ក៏បានរាយការណ៍ថា ជាងពាក់កណ្ដាលនៃប្រជាជន Iceland ដែលត្រូវបានតេស្តវិជ្ជមានលើកូវីដ ១៩ គឺគ្មានបញ្ចេញរោគសញ្ញាអ្វីនោះទេ។ ការសិក្សាថ្មីៗដែលបានធ្វើឡើងទៅលើកប៉ាល់ទេសចរណ៍ Diamond Princess ដែលមានអ្នកដំណើរចំនួន ៣ ៧១១នាក់ ក្នុងនោះមនុស្សចំនួន ៧០០ នាក់ត្រូវបានឆ្លង ហើយ ១៨% នៃអ្នកឆ្លងទាំង ៧០០ នាក់គឺមិនមានរោគសញ្ញាអ្វីនោះទេ៕

ដោយ៖ យ៉ាយ៉ា

 

X
5s